បាល់ទាត់អន្តរជាតិ
Erik ten Hag ថា Onana គឺជាអ្នកចាំទីល្អបំផុតទី 2 ប្រចាំទីលីគកំពូលរបស់អង់គ្លេស បន្ទាប់ពី Alisson Becker
គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Erik ten Hag បាននិយាយថា Andre Onana គឺជាអ្នកចាំទីល្អបំផុតទីពីរនៅក្នុងក្របខ័ណ្ឌ Premier League។ យ៉ាងណាមិញ គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ ក៏បានបង្ហាញពីអ្នកចាំទីល្អបំផុតទី 1 ប្រចាំទីលីគកំពូលរបស់អង់គ្លេសផងដែរគឺជា Alisson Becker របស់ក្លឹបហង្សក្រហម Liverpool។
ដោយឡែក Andre Onana ត្រូវបានអ្នកគាំទ្ររិះគន់ជាថ្មីម្តងទៀតចំពោះទម្រង់លេងរបស់គាត់ទល់នឹងក្លឹប Galatasaray ដែលជាការប្រកួតក្នុងក្របខ័ណ្ឌ UEFA Champions League កាលពីថ្ងៃពុធកន្លងទៅ ដោយកីឡាករសញ្ជាតិកាមេរូនរូបនេះ បានធ្វើឲ្យរបូតគ្រាប់បាល់រហូតដល់ 3 គ្រាប់។
ទោះជាយ៉ាងណាក៏ដោយលោក Erik ten Hag ដែលជាគ្រូបង្វឹករបស់ក្លឹប និងជាមនុស្សដ៏សំខាន់ដែលចុះហត្ថលេខានាំយក Onana ពី Inter Milan ក្នុងកិច្ចព្រមព្រៀង 47 លានផោន កាលពីដើមរដូវកាលនេះ នៅតែគិតថា Andre Onana ជាអ្នកចាទីដ៏ល្អម្នាក់។ Erik ten Hag បាននិយាយកាលពីពេលថ្មីៗនេះថា៖ “គាត់ (Onana) គឺនៅចំណាត់ថ្នាក់បន្ទាប់ពី Alisson Becker ដែលជាអ្នកចាំទីដ៏ល្អបំផុតនៅក្នុងលីគ…”។
ប្រភព: Telegraph UK
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត