បាល់ទាត់អន្តរជាតិ
Al-Hilal លុតក្រុមភ្ញៀវ Al-Nassr មិនឲ្យតដៃបាន ក្នុងលទ្ធផល 3-0
កាលពីរំលងអាធ្រាតយប់មិញនេះ គឺជាការប្រកួតរវាងក្លឹបធំៗ 2 ប្រចាំទឹកដីមជ្ឈឹមបូព៌ារវាងក្រុមម្ចាស់ផ្ទះ Al-Hilal និងក្រុមភ្ញៀវ Al-Nassr របស់ Cristiano Ronaldo។ យ៉ាងណាមិញ ការប្រកួតក្នុងក្របខណ្ឌ Saudi Pro League នេះដែរ បានបញ្ចប់ទៅដោយលទ្ធផល 3 ទល់នឹង 0។
ជ័យជំនះ 3-0 របស់ Al-Hilal ទៅលើ Al-Nassr បានធ្វើឲ្យពួកគេបន្តឈរនៅកំពូលតារាង និងមានពិន្ទុដាច់កាន់តែឆ្ងាយពីក្រុមលេខ 2 រហូតដល់ 7 ពិន្ទុក្នុងតារាង Saudi Pro League។ ដោយឡែក សម្រាប់គ្រាប់បាល់ 3 គ្រាប់របស់ Al-Hilal គឺជាការស៊ុតបញ្ចូលទីរបស់ Sergej Milinković-Savić នៅនាទីទី 64, Aleksandar Mitrović ស៊ុត 2 គ្រាប់ម្នាក់ឯងនៅនាទីទី 89 និង 90+2។
សម្រាប់កាពីតែនក្រុម និងជាខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo គាត់មិនមានឱកាសរកគ្រាប់បាល់បាននោះទេ ហើយការជួប Al-Hilal គឺតែងតែធ្វើឲ្យកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ មានស្ថិតិមិនសូវល្អឡើយ។ Al-Hilal កំពុងមានភាគរយខ្ពស់ ក្នុងការលើកពានលីគរបស់អារ៉ាប់នៅរដូវកាលនេះ ខណៈដែលពួកគេមិនទាន់ស្គាល់បរាជ័យឡើយ សម្រាប់ការឆ្លងកាត់ការប្រកួតទាំង 15 លើកក្នុងលីគ។
ប្រភព: GOAL
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត