Connect with us

បាល់ទាត់អន្តរជាតិ

Liverpool ហ៊ាន​ចាយ​លុយ 95 លានផោន លើ​ខ្សែ​ប្រយុទ្ធ​ដែល​កំពុង​ឡើង​ជើង Florian Wirtz

Published

on

ក្លឹប​ហង្សក្រហម Liverpool កំពុង​ត្រៀម​លូគ​ដៃ​ចូល​​រួម​ការ​ប្រជែង​យក​ខ្សែប្រយុទ្ធ​ឆ្នើម​កំពុង​ឡើង​ជើង Florian Wirtz។ យ៉ាង​ណា​មិញ ក្លឹប​ហង្សក្រហម ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​ហ៊ាន​ចំណាយ​ប្រាក់​ដេញ​ថ្លៃ 95 លានផោន ទៅ​លើ​កីឡាករ​ឆ្នើម​រូប​នេះ ខណៈ​ដែល​ពួក​គេ​គិត​ថា គាត់​ជា​អ្នក​ស្នងតំណែង​របស់ Roberto Firmino។

គួរ​រំលឹក​ផង​ដែរ​ថា Roberto Firmino បាន​ចាកចេញ​ពី Anfield លើ​ការ​ផ្ទេរ​ដោយ​គ្មាន​តម្លៃ​ខ្លួន​កាល​ពី​ដើម​រដូវ​ក្តៅ​កន្លង​ទៅ បន្ទាប់​ពី​ចំណាយ​រយៈពេល 8 ឆ្នាំ​នៅ​ទី​នោះ។ Liverpool បាន​ចុះ​ហត្ថលេខា​លើ Darwin Nunez ពី​ក្លឹប Benfica ដើម្បី​លេង​នៅ​តំណែង​ជា​ខ្សែប្រយុទ្ធ​កណ្ដាល ប៉ុន្តែ​ទម្រង់​លេង​របស់​កីឡាករ​សញ្ជាតិ​អ៊ុយរូហ្គាយ​រូប​នេះ ​មិន​សូវ​សម​ប្រកប​ឡើយ ហើយ​រយៈ​ពេល​ជិត 2 រដូវកាល​កន្លង​មក ​គាត់​ស៊ុត​បញ្ចូលទី​បាន​ត្រឹមតែ 22 គ្រាប់​ប៉ុណ្ណោះ។

យោង​តាម​របាយការណ៍​ពី Teamtalk បាន​ឲ្យ​ដឹង​ថា ពេល​នេះ​លោក Jurgen Klopp បាន​កំណត់​គោលដៅ​របស់​ខ្លួន​លើ Florian Wirtz។ គេ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា តើ Florian Wirtz នឹង​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​រឺ​អត់​នោះ​ឡើយ ខណៈ​ដែល​គាត់​គឺ​ជា​អាវុធ​ដ៏​សំខាន់របស់​ក្លឹប Leverkusen និង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​ដឹកនាំ​ដ៏​ជោគជ័យ​របស់​លោក Xabi Alonso។

ប្រភព: Thesun

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២