Connect with us

បាល់ទាត់អន្តរជាតិ

បិសាចក្រហម​ត្រៀម​ចរចា​ផ្ទេរ​ខ្សែប្រយុទ្ធ​មួយ​រូប​របស់​ក្លឹប Stuttgart

Published

on

អ្នក​ជំនាញ​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​កីឡាករ​គឺ​លោក Fabrizio Romano ថ្មីៗ​នេះ​បាន​អះអាង​ថា ក្លឹប​បិសាចក្រហម Manchester United កំពុង​ថ្លឹងថ្លែង​ពិចារណា​ពី​លទ្ធភាព​នៃ​ការ​ផ្ទេរ​មួយ​សម្រាប់​ខ្សែប្រយុទ្ធ​របស់​ក្លឹប Stuttgart គឺ​កីឡាករ Serhou Guirassy ដែល​ការ​ផ្ទេរ​អាច​នឹង​កើត​ឡើង​នៅ​ក្នុង​អំឡុង​ពេល​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​ខែ​មករា​ខាង​មុខ។

កីឡាករ​វ័យ 27 ឆ្នាំ​រូបនេះ​មាន​ទម្រង់​លេង​យ៉ាង​លេច​ធ្លោរ សម្រាប់​ក្លឹប​បច្ចុប្បន្ន​របស់​គាត់ Stuttgart នៅ​រដូវកាល​ឆ្នាំ 2023-2024 ដោយ​ស៊ុត​បញ្ចូលទី​បាន 17 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 2 ដង ក្នុង​ការ​បង្ហាញ​ខ្លួន​ត្រឹមតែ 11 ប្រកួត​ប៉ុណ្ណោះនៅ​ក្រប​ខ័ណ្ឌ Bundesliga។

Serhou Guirassy គឺ​ជា​ខ្សែប្រយុទ្ធ​ដ៏​សំខាន់​របស់ Stuttgart ប៉ុន្តែ​ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ គេ​ជឿ​ថា កីឡាករ​រូប​នេះអាច​ត្រូវ​ក្លឹប​របស់​ខ្លួន​លក់​ចេញ​ក្នុង​តម្លៃ 17.5 លានអឺរ៉ូ (15.1 លានផោន)។ របាយការណ៍​ថ្មីៗ​នេះ​បាន​អះអាង​ថា ក្លឹប​បិសាចក្រហម Man United កំពុង​ថ្លឹងថ្លែង​ពី​លទ្ធផល​ដែល​ពួក​គេ​អាច​នឹង​នាំ​យក Serhou Guirassy ទៅ​ទឹកដី Old Trafford នៅ​ខែមករា​ដើម​ឆ្នាំ​ក្រោយ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២