Connect with us

បាល់ទាត់អន្តរជាតិ

Mikel Arteta ជាប់​បំរាម​មិន​អាច​ឈរ​បញ្ជា​កូន​ក្រុម​មួយ​ប្រកួត ពេល​ប៉ះ Aston Villa ចុង​សប្ដាហ៍​នេះ

Published

on

លោក Mikel Arteta ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​កាំភ្លើងធំ Arsenal នឹង​មិន​មាន​វត្តមាន​នៅ​ពេល​ក្រុម​របស់​ខ្លួន​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​របស់ Aston Villa ដែល​ជា​ការ​ប្រកួត​ក្នុង​ក្រប​ខ័ណ្ឌ Premier League នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​ឡើយ។

គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ​បាន​ទទួល​កាតលឿង សម្រាប់​ការ​អបអរ​គ្រាប់បាល់ ពេល​ក្រុម​របស់​ខ្លួន​យក​ឈ្នះទៅ​កាន់​ក្លឹប Luton Town កាល​ពី​ថ្ងៃអង្គារ​កន្លង​ទៅ ដែល​វា​ជា​កាត​លឿង​លើក​ទី 3 របស់ Mikel Arteta នៃ​រដូវកាល​នេះ ហើយ​ធ្វើ​ឲ្យ​គាត់​ត្រូវ​ជាប់​បំរាម​មួយ​ប្រកួត។

ច្បាប់​នៃ​ការ​ដាក់​បំរាម​នេះ ទើប​តែ​ត្រូវ​បាន​គេ​ណែនាំ និងអនុវត្តន៍​នៅ​ដើម​រដូវកាល​ថ្មី​នេះ​ប៉ុណ្ណោះ។ ដោយ​ឡែក​អំឡុង​ពេល​ប្រកួត​នោះ Declan Rice បាន​តែត​បញ្ចូលទី​នៅ​នាទីទី 97 ជា​គ្រាប់​ជ័យ​ជំនះ ហើយ​បង្ក​ឲ្យ​មាន​ការ​អបអរ​ជា​ខ្លាំង ក្នុង​ចំណោម​កីឡាករ, បុគ្គលិក​របស់​ក្លឹប, ​និង​អ្នក​គាំទ្រ​នៅ​កីឡដ្ឋាន​ទាំង​មូល ហើយ​ពេល​នោះ Mikel Arteta មិន​អាច​ទប់​អារម្មណ៍​រំភើប​បាន​ក៏​អបអរ ធ្វើ​ឲ្យ​គាត់​ត្រូវ​អាជ្ញា​កណ្ដាល​ពិន័យ​កាត​លឿង។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២