បាល់ទាត់អន្តរជាតិ
លេចលឺដំណឹងថា ថ្នាក់លើរបស់ Bayern Munich បានទាក់ទងតាមទូរស័ព្ទមកកាន់ Ronald Araujo?
កាលពីប៉ុន្មានថ្ងៃមុនមានពាក្យចចាមអារ៉ាមមួយពាក់ព័ន្ធនឹងខ្សែការពារ Ronald Araujo ដោយពាក្យចចាមអារ៉ាមនោះបានលើកឡើងថា ខ្សែការពារកណ្ដាលរូបនេះ កំពុងក្លាយជាគោលដៅនៃការចង់បានរបស់ក្លឹប Bayern Munich ហើយក្លឹបនៅអាឡឺម៉ង់មួយនេះ នឹងហ៊ានចំណាយប្រាក់ដ៏ច្រើន ដើម្បីអាចនាំយកគេទៅកាន់ទឹកដី Allianz Arena។
អ្នកសារព័ត៌មានលោក Florian Plettenberg បាននិយាយថា គ្រូបង្វឹកលោក Thomas Tuchel ពិតជាចង់បានខ្សែការពារកណ្ដាលរូបនេះឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ គេបានអះអាងបន្ថែមទៀតថា ថ្នាក់លើរបស់ក្លឹប Bayern Munich បានខលទូរស័ព្ទនិយាយដោយផ្ទាល់ជាមួយ Ronald Araujo កាលពីថ្ងៃសុក្រកន្លងទៅ។
ផ្ទុយមកវិញ ភ្លាមៗនោះ របាយការណ៍នេះត្រូវបានគេបដិសេធ ដោយលោក Gerard Romero ដែលជាអ្នកកាសែតល្បីឈ្មោះម្នាក់ដែរ។ លោកបាននិយាយថា Ronald Araujo បានបដិសេធថា មិនមានការខលទូរស័ព្ទរវាងគាត់ និងថ្នាក់ដឹកនាំរបស់ Bayern Munich ទេ ហើយរឿងនេះមិនសមហេតុផលឡើយ ព្រោះបេះដូងរបស់ Ronald Araujo គឺមានតែ Barcelona ប៉ុណ្ណោះ។
ប្រភព: Barcablaugranes