Connect with us

បាល់ទាត់អន្តរជាតិ

ចាញ់ Girona 4-2 មជ្ឈដ្ឋាន​បាល់ទាត់​ដាក់​បន្ទុក​ទៅ​លើ​ទម្រង់​លេង និង​ការ​ដឹកនាំ​របស់ Xavi Hernandez

Published

on

កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​ចាញ់​នៅ​ក្នុង​ដី​របស់​ខ្លួន​ឯង​ដែល​ជា​ការ​ប្រកួត​ក្របខណ្ឌ LaLiga ទល់​នឹង Girona។ ការ​ចាញ់​នេះ​ដែរ អ្នកគាំទ្រ និង​មជ្ឃដ្ឋាន​បាល់ទាត់​បាន​ដាក់​បន្ទុក​ទៅ​លើ​ចំណុច​នៃ​ការ​អសមត្ថភាព​រក​កល​ល្បិច​នៅ​ក្នុង​ការ​ប្រកួត​របស់​លោក Xavi Hernandez។

យ៉ាង​ណា​មិញ Girona ដែល​បច្ចុប្បន្ន​កំពុង​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​លោក Michel បាន​ហក់​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​លីគ​បណ្ដោះ​អាសន្ន ខណៈ​ដែល​កាល​ពី​រដូវកាល​មុន​ពួក​គេ​បាន​បញ្ចប់​ដោយ​ចំណាត់​ថ្នាក់​លេខ 10 ឯណោះ។ សម្រាប់ Barcelona ក្រោយ​ការ​បរាជ័យ​កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ ពួក​គេ​បាន​ធ្លាក់​ទៅ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 4 បន្ទាប់​ពី Atletico Madrid។

Barcelona ដែល​ជា​ម្ចាស់​ពាន​លីគ​កាល​ពី​រដូវកាល​មុន ហាក់​កំពុង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​ឃ្លាត​ឆ្ងាយ​ពី​ឱកាស​ឈ្នះពាន​លីគ​ជា​ថ្មី​ម្ដង​ទៀត​ណាស់ ស្រប​ពេល​ដែល​ទម្រង់​លេង​របស់ Xavi Hernandez មិន​មាន​ភាព​ប្រែប្រួល​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គូប្រកួត​របស់​ខ្លួន​ងាយ​នឹង​ចាប់​ចំណុច​ខ្សោយ​បាន។

ប្រភព: Barcablaugranes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២