Connect with us

បាល់ទាត់អន្តរជាតិ

Pep Guardiola បង្ហើប​ថា Haaland ប្រហែល​ជា​ខកខាន​ការ​ប្រកួត​ទល់​នឹង Crystal Palace

Published

on

លោក Pep Guardiola បាន​លើកឡើង​​ថា គាត់​មិន​រំពឹង​ទុក​ជា​មុន​ឡើយ ក្នុង​ការ​ដាក់ Erling Haaland ឲ្យ​លេង​នៅ​ក្នុង​ការ​ប្រកួត​របស់​ក្លឹប Manchester City ដែល​ជា​ការ​ប្រកួត Premier League នៅ​ថ្ងៃ​សៅរ៍ទល់​នឹង Crystal Palace។ យ៉ាង​ណា​មិញ កីឡាករ​សញ្ជាតិ​ន័រវេស​រូប​នេះ បាន​ខកខាន​ការ​ប្រកួត 2 លើក​ចុងក្រោយ​មក​ហើយ​របស់ Man City ទល់​នឹង Luton Town និង Crvena zvezda ដោយ​សារ​របួស។

មុនពេល​ទទួល​ជ័យជម្នះ 3-2 ដែល​ជា​ការ​ប្រកួតក្រៅដី​កាល​ពី​ថ្ងៃពុធ​ទល់​នឹង​ក្លឹប Crvena zvezda លោក Pep Guardiola បាន​និយាយ​ថា Haaland គ្រោង​នឹង​ត្រឡប់​មក​ហ្វឹក​ហាត់វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ ដោយ​ផ្តល់​ក្តី​សង្ឃឹម​សម្រាប់​អ្នកគាំទ្រ​ថា គាត់​អាច​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការ​ប្រកួត​ទល់​នឹង Crystal Palace។

មុន​ការ​ប្រកួត​មក​ដល់​លោក Pep Guardiola ហាក់​បង្ហាញ​ឲ្យ​ដឹង​ថា Haaland ទំនង​ជា​មិន​មាន​វត្តមាន​ក្នុង​ការ​ប្រកួត​ទល់​នឹង Crystal Palace នោះ​ទេ ខណៈ​ដែល​គាត់​នៅ​តែ​បន្តព្យាបាល​របួស​សាច់​ដុំ។ ទន្ទឹម​នឹង​នេះ​ដែរ ខ្សែប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន Julian Alvarez ប្រហែល​ជា​នឹង​ក្លាយ​ជា​ជម្រើស​ដំបូង​របស់​ក្រុម និង​ដើរ​តួ​ជា​ខ្សែ​ប្រយុទ្ធ​កណ្តាល​ជំនួស Haaland។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២