Connect with us

បាល់ទាត់អន្តរជាតិ

Xavi ថា បើ​កីឡាករ​រូប​នេះ​ទៅ​លេង​នៅ Inter Miami នោះ​នឹង​ធ្វើ​ឲ្យ Messi សប្បាយ​ចិត្ត

Published

on

គ្រូបង្វឹក​សញ្ជាតិ​អេស្ប៉ាញ​វ័យ 43 ឆ្នាំ​លោក Xavi Hernandez របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​បញ្ចេញ​មតិ​លើ​ព័ត៌មាន​អំពី​ពាក្យ​ចចាម​អារ៉ាម​ដែល​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​របស់ Luis Suarez ទៅ​កាន់​ក្លឹប Inter Miami ដោយ​អះអាង​ថា ប្រសិន​បើ​រឿង​នោះ​កើត​ឡើង​មែន​ពិត​ជា​ល្អ​បំផុត។

យោងតាម​សម្ដី​​ដែល​បាន​ដក​ស្រង់​ដោយ​កាសែត Marca លោក Xavi Hernandez បាន​និយាយ​ថា៖ “Suarez ផ្លាស់​ទៅ Inter Miami? Luis Suarez និង Messi ជា​មិត្ត​នឹង​គ្នា ពួក​គេ​នឹង​សប្បាយ​ចិត្ត​ដែល​បាន​ជួប​គ្នា​ម្តង​ទៀត។ ប្រសិន​បើ​វា​កើត​ឡើង នឹង​ធ្វើ​ឲ្យ​មាន​អតីត​កីឡាករ Barcelona ជា​ច្រើន​នៅ​ក្នុង​ក្រុម​ជា​មួយ​គ្នា”។

យ៉ាងណា​មិញ មុន​នេះ​បន្តិច​កាសែត The Athletic បាន​រាយការណ៍​ថា ខ្សែប្រយុទ្ធ Luis Suarez នឹង​ចុះ​ហត្ថលេខា​លើ​កុងត្រា​រយៈពេល​មួយ​ឆ្នាំ​ជាមួយ​ក្លឹប Inter Miami នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ។ ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ុយរូហ្គាយ​រូបនេះ ទើប​នឹង​ផុត​កុងត្រា​ជាមួយ​ក្លឹប​ប្រេស៊ីល Gremio បន្ទាប់​ពី​គាត់​បាន​លេង​ឲ្យ​ក្លឹបមួយ​នេះ 52 ប្រកួត ដោយ​ស៊ុតបញ្ចូល​ទី​បាន 24 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 17 ដង។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២