បាល់ទាត់អន្តរជាតិ
Arsenal នឹងចុះហត្ថលេខាលើខ្សែការពារឆ្នើមមួយរូប ដើម្បីផ្គាប់ចិត្តលោក Mikel Arteta
ក្លឹបកាំភ្លើងធំ Arsenal បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចុះហត្ថលេខាលើខ្សែការពារកណ្តាលរបស់ក្លឹប Sporting CP ដែលមានតម្លៃខ្លួនប្រហែល 51 លានផោន គឺកីឡាករ Goncalo Inacio ដើម្បីបង្កើនជម្រើសបន្ថែមទៀតសម្រាប់ការដឹកនាំក្រុមរបស់លោក Mikel Arteta។
យ៉ាងណាមិញ Goncalo Inacio បច្ចុប្បន្ន គឺជាកីឡាករដ៏សំខាន់ម្នាក់ ជាពិសេសជាផ្នែកមួយដ៏រឹងមាំនៅតំបន់ការពារក្រោមរបស់ក្លឹប Sporting។ ខ្សែការពារសញ្ជាតិព័រទុយហ្គាល់រូបនេះ ជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប Sporting ផ្ទាល់តែម្ដង ហើយគិតចាប់តាំងពីត្រូវបានប្រូម៉ូតឡើងមកលេងជាមួយឈុតធំដំបូងក្នុងឆ្នាំ 2020 មកទល់នឹងបច្ចុប្បន្នគាត់បានបង្ហាញខ្លួនសរុប 143 ប្រកួតមកហើយ ដោយរួមចំណែកស៊ុតបញ្ចូលទីបាន 14 គ្រាប់ផងដែរ។
កីឡាករវ័យ 22 ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញថា កំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបធំៗជាច្រើនជាពិសេស Liverpool និង Arsenal។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមកាសែតព័រទុយហ្គាល់ A Bola បានឲ្យដឹងថា Arsenal កំពុងបន្ថែមល្បឿននៃការចុះហត្ថលេខាលើខ្សែការពារឆ្នើមរូបនេះ។
គេបានដឹងថា ក្លឹបកាំភ្លើងធំបានដឹងរួចហើយអំពីតម្លៃខ្លួនពិតប្រាកដរបស់ Goncalo Inacio គឺប្រហែលជា 60 លានអឺរ៉ូ (51.5 លានផោន) ខណៈដែលលកុងត្រារបស់គាត់ជាមួយ Sporting មានសុពលភាពដល់ឆ្នាំ 2027។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar