Connect with us

បាល់ទាត់អន្តរជាតិ

Man United ត្រៀម​បញ្ចេញ​កីឡាករ​មួយ​ចំនួន ដើម្បី​ទទួល​បាន​ប្រាក់ 80 លានផោន

Published

on

ក្លឹបបិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ត្រៀម​ខ្លួន​ដើម្បី​បញ្ចេញ​កីឡាករ​ចំនួន 6 នាក់ នៅ​ខែ​មករា​ដើម​ឆ្នាំ​ក្រោយ ខណៈ​ដែល​ពួកគេ​សង្ឃឹម​ថា ការ​លក់​កីឡាករ​ទាំងនោះ នឹង​អាច​ទទួល​បាន​ជាង 80 លានផោន។

ភាគ​ច្រើន​កីឡាករ​ចំណូល​ថ្មី និង​ការ​រុះរើ​ក្រុម​ឡើង​វិញ​របស់ Manchester United កាល​ពី​រដូវក្ដៅ​កន្លង​ទៅ​លោក Erik ten Hag បាន​ផ្ដោត​លើ​ការ​ត្រៀម​វាយលុក​នៅ UEFA Champions League និង EFL Cup។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួក​គេ​បាន​បរាជ័យ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ពាន​ទាំង​អស់​នេះ ខណៈ​ដែល​បច្ចុប្បន្ន​បិសាចក្រហម​ក៏​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 8 ក្នុង​តារាង Premier League។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​នេះ​របាយការណ៍​ពី Football Insider បាន​ឲ្យ​ដឹង​ថា បិសាចក្រហម​នឹង​សម្លឹង​មើល​ការ​លក់​កីឡាករចំនួន 6 នាក់​នៅ​ក្នុង​ឆ្នាំ​ថ្មី​ខាង​មុខ ដើម្បី​រក្សា​តុល្យ​ភាព​នៃ​ច្បាប់ FFP របស់ Premier League។ គេ​ជឿ​ថា Raphael Varane និង Casemiro ជា​កីឡាករ​ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​អាច​ចាកចេញ​ពី​បិសាចក្រហម ក្នុង​ខែ​មករា ខាង​មុខ ស្រប​ពេល​ដែល Anthony Martial និង Christian Eriksen ក៏​ដូច​គ្នា។

ផ្សេង​ពី​នេះ​ទៀត សម្រាប់​កីឡាករ​ដែល​មាន​ភាគរយ​ច្បាស់​បំផុត​គឺ Donny van de Beek និង Jadon Sancho ដែល​ជា​កីឡាករ​មិន​សូវ​បាន​លេង និង​មាន​រឿង​រកាំរកូស​ជា​មួយ​ក្លឹប។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២