Connect with us

បាល់ទាត់អន្តរជាតិ

តោខៀវ Chelsea ប្រាប់​ថា បើ​ចង់​បាន Gallagher ត្រូវ​ចំណាយ​ប្រាក់​ចំនួន…

Published

on

ក្លឹប​តោខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​កំណត់​តម្លៃ​ខ្លួន​របស់ Conor Gallagher ស្រប​ពេល​ដែល​ខ្សែ​បម្រើ​រូប​នេះ មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​គូ​ប្រជែង​នៅ Premier League របស់​ពួក​គេ​គឺ​ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur។

យ៉ាង​ណា​មិញ Conor Gallagher នៅ​សល់​តែ 18 ខែ​ទៀត​ប៉ុណ្ណោះ លើ​កុងត្រា​បច្ចុប្បន្ន​របស់​គាត់​ជា​មួយ Chelsea។ ទន្ទឹម​នឹង​នេះ​ដែរ Tottenham Hotspur មាន​ផែនការ​លក់​កីឡាករ​ម្នាក់​របស់​ពួក​គេ​ក្នុង​ខែ​មករា​ខាង​មុខ ដើម្បី​ប្រមូល​ថវិកា​ទិញ Gallagher ពី Chelsea (នេះ​បើ​យោងតាម​កាសែត The Sun)។

ដោយ​ឡែក​គេ​បាន​ដឹង​ថា តោខៀវ Chelsea កំពុង​ទាមទារ​ប្រាក់​ខ្ទង់ 50 លានផោន សម្រាប់​តម្លៃ​ខ្លួន​នៃ​ការ​លក់​ចេញ​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ។ Gallagher កំពុង​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ចាកចេញ​ពី​តោខៀវ នៅ​ខែ​មករា​ដើម​ឆ្នាំ​ក្រោយ ខណៈ​ដែល​ក្លឹប Chelsea របស់​គាត់ កំពុង​ព្យាយាម​ធ្វើ​ឲ្យ​មាន​តុល្យភាព​ផ្នែក​ហិរញ្ញ​វត្ថុ​តាម​គោលការណ៍​របស់ FFP។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២