បាល់ទាត់អន្តរជាតិ
Jude Bellingham កំពុងក្លាយជាបេក្ខភាពនាំមុខគេ ក្នុងការឈ្នះពាន Ballon d’Or ឆ្នាំ 2024
ខ្សែបម្រើ Jude Bellingham របស់ក្លឹបអធិរាជស Real Madrid បានក្លាយជាបេក្ខភាពដែលនាំមុខគេ ក្នុងចំណោមគូប្រជែងផ្សេងៗទៀតសម្រាប់ការឈ្នះពាន Ballon d’Or នៅចុងបញ្ចប់នៃរដូវកាលនេះ (បើយោងតាមរបាយការណ៍ដែលបានចុះផ្សាយដោយ Goal)។
កីឡាករដែលកំពុងលេចធ្លោរខ្លាំងរូបនេះ បច្ចុប្បន្នមានគ្រាប់បាល់ស៊ុតបញ្ចូលទី 17 គ្រាប់ និងបញ្ជូនបាន 5 ដងហើយ ក្នុងការបង្ហាញខ្លួនសរុប 21 ប្រកួត នៅក្លឹបថ្មីរបស់ខ្លួន Real Madrid។ ខ្សែបម្រើវ័យ 20 ឆ្នាំរូបនេះ មិនមែនជាខ្សែប្រយុទ្ធនោះទេ ប៉ុន្តែគាត់បានក្លាយជាកីឡាករដ៏សំខាន់ និងរកគ្រាប់បាល់បានច្រើនជាងគេប្រចាំក្រុម និងប្រចាំក្របខណ្ឌកំពូលរបស់អេស្ប៉ាញផងដែរ។
ដោយឡែកមិត្តរួមក្រុមជម្រើសជាតិរបស់ Bellingham គឺខ្សែប្រយុទ្ធ Harry Kane របស់ Bayern Munich ក៏បានក្លាយជាបេក្ខភាពលេខ 2 សម្រាប់ការឈ្នះ Ballon d’Or 2024 ខណៈដែលខ្សែប្រយុទ្ធ Kylian Mbappe របស់ Paris Saint-Germain ជាបេក្ខភាពលេខ 3។ សម្រាប់ Erling Haaland និង Mohamed Salah ស្ថិតក្នុងចំណាត់ថ្នាក់ស្មើរគ្នាគឺទី 5។
ប្រភព: Telecomasia