បាល់ទាត់អន្តរជាតិ
បិសាចក្រហមកំពុងពិចារណាចង់បានអតីតខ្សែប្រយុទ្ធរបស់ក្លឹប Bayern Munich
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងថ្លឹងថ្លែងពិចារណាក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹប Bologna គឺកីឡាករ Joshua Zirkzee នៅខែមករាខាងមុខ។ យ៉ាងណាមិញ Joshua Zirkzee កំពុងមានទម្រង់លេងយ៉ាងល្អ សម្រាប់ក្លឹបអ៊ីតាលីរបស់គាត់ ក្នុងរដូវកាលនេះ។
កីឡាករវ័យ 22 ឆ្នាំរូបនេះ បានរួមចំណែកស៊ុតបញ្ចូលទីបាន 8 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 2 ដង ក្នុងការបង្ហាញខ្លួន 19 ប្រកួត។ កីឡាករសញ្ជាតិហូឡង់ Joshua Zirkzee គឺជាអតីតកីឡាកររបស់ក្លឹប Bayern Munich និងចាកចេញមកកាន់ Bologna នៅឆ្នាំ 2022។
យោងតាមរបាយការណ៍ចុងក្រោយមួយពី Sport1 បានឲ្យដឹងថា Man United កំពុងពេញចិត្តនឹងទម្រង់លេងរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ ហើយពួកគេអាចនឹងដាក់សំណើរផ្ទេរគាត់នៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករាដើមឆ្នាំខាងមុខ។ ស្របពេលជាមួយគ្នានោះ Bayern Munich នៅមានលក្ខខណ្ឌអាចទិញយកគេត្រឡប់មកវិញផងដែរ ប្រសិនបើទម្រង់លេងរបស់ Zirkzee លេចធ្លោរខ្លាំង ដោយត្រូវចំណាយប្រាក់ 22 លានអឺរ៉ូ (19 លានផោន)។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត