Connect with us

បាល់ទាត់អន្តរជាតិ

Chelsea កំពុង​ពិចារណា​ផ្ទេរ​ខ្សែការពារ​ស្ដាំ​របស់​ក្លឹប Aston Villa

Published

on

ក្លឹប​តោខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ពិចារណា​លើ​ការ​ផ្ទេរ​មួយ​សម្រាប់​ខ្សែការពារ​ស្តាំ​របស់​ក្លឹប Aston Villa គឺ​កីឡាករ Matty Cash ដែល​ការ​ផ្ទេរ​នៅ​អាច​កើត​ឡើង​ក្នុង​អំឡុង​ពេល​ទីផ្សារដោះដូរ​កីឡាករ​ខែ​មករា​ដើម​ឆ្នាំ​ក្រោយ។

យ៉ាង​ណា​មិញ រដូវកាល​នេះ​តោខៀវ​បាន​ជួប​បញ្ហា​របួសកីឡាករ​សំខាន់ៗ​ជា​ច្រើន ហើយ​កីឡាករ​ទាំង​នោះ​សុទ្ធ​តែ​ជា​កីឡាករ​ជម្រើស​ដំបូង​របស់​ក្រុម រួម​ទាំង​កាពីតែន​ក្រុម​របស់​ពួក​គេ​គឺ​ខ្សែការពារ Reece James ផង​ដែរ ដែល​ទើប​នឹង​ទទួល​ការ​វះកាត់​លើ​បញ្ហា​សរសៃពួរកាល​ពី​ពេល​ថ្មីៗ​នេះ។

ស្រប​ពេល​ដែល​មិន​មាន​ខ្សែការពារ​ស្ដាំ​ដែល​មាន​បទ​ពិសោធន៍​ចាស់​ទុំ​នោះ កីឡាករ​វ័យ 20 ឆ្នាំ Malo Gusto គឺ​ជា​កីឡាករ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​លោក Mauricio Pochettino ខណៈដែល​ខ្សែ​ការពារ​កណ្តាល Axel Disasi និង​ខ្សែការពារ​ឆ្វេង Marc Cucurella ក៏​ប្ដូរ​មក​លេង​ការពារ​ស្តាំ​ម្ដង​ម្កាល​ផងដែរ។

យោងតាម​របាយការណ៍​ពី​គេហទំព័រ 90min.com បាន​ឲ្យ​ដឹង​ថា ក្លឹប​តោខៀវ Chelsea បាន​កំណត់​គោលដៅ​លើ​ខ្សែការពារ​សញ្ជាតិ​ប៉ូឡូញ Matty Cash ដើម្បី​មក​បំពេញ​នៅ​ចំណុច​ខ្វះខាត​របស់​ពួក​គេ​នៅ​តំបន់​ការពារ​ស្លាប​ស្ដាំ។ កីឡាករ​វ័យ 26 ឆ្នាំ​រូបនេះ​គឺ​ជា​អតីត​កីឡាករ​របស់​ក្លឹប Nottingham Forest និង​ផ្ទេរ​មក Aston Villa ក្នុង​តម្លៃ​ប្រហែល 15 លានផោន កាល​ពី​រដូវក្តៅ​ឆ្នាំ 2020។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២