បាល់ទាត់អន្តរជាតិ
Arsenal កំពុងចាប់អារម្មណ៍ចង់ដណ្ដើមយក Joao Cancelo ពី Barcelona
ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវស្ថានភាពរបស់ Joao Cancelo នៅក្លឹបដែលគាត់កំពុងខ្ចីជើងគឺ FC Barcelona ដោយក្រុមរបស់លោក Mikel Arteta មានការចាប់អារម្មណ៍ចង់នាំយកខ្សែការពាររូបនេះមកទឹកដីអង់គ្លេសវិញនាចុងបញ្ចប់នៃរដូវកាលនេះ។
យ៉ាងណាមិញ ខ្សែការពារសញ្ជាតិព័រទុយហ្គាល់ Joao Cancelo បានចូលរួមជាមួយ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងពី Manchester City កាលពីដើមរដូវកាលកន្លងទៅ ហើយចាប់តាំងពីពេលនោះមកគាត់បានបង្ហាញខ្លួនចំនួន 21 ប្រកួតហើយ សម្រាប់ក្លឹបម្ចាស់ជើងឯក La Liga ដោយបានស៊ុតបញ្ចូលទី 3 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 2 ដង។
ដោយឡែក Barcelona ចង់ទិញផ្ដាច់កុងត្រាកីឡាករវ័យ 29 ឆ្នាំរូបនេះ នៅចុងបញ្ចប់នៃរដូវកាលខាងមុខ ខណៈដែល Man City ក៏បើកចំហរក្នុងការលក់កីឡាករឆ្នើមរូបនេះដែរ។ យ៉ាងណា Barcelona មិនអាចធានាបានច្បាស់លាស់ឡើយ អំពីលទ្ធផលភាពដែលពួកគេអាចធ្វើរឿងនេះបាន។
ស្របពេលជាមួយគ្នានេះដែរ យោងតាមរបាយការណ៍ពី Fichajes បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal ដែលធ្លាប់បានចាប់អារម្មណ៍លើ Cancelo កន្លងមក អាចនឹងបន្តការព្យាយាមជាថ្មីម្ដងទៀត ដើម្បីនាំយកគេទៅទឹកដី Emirates ប្រសិនបើពួកគេដឹងច្បាស់ថា Barcelona មិនអាចមានលទ្ធភាពចំណាយលើការផ្ទេរខ្សែការពារស្ដាំរូបនេះទេ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ3 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como