Connect with us

បាល់ទាត់អន្តរជាតិ

Barcelona ចាប់​អារម្មណ៍​លើ​ខ្សែបម្រើ​កណ្ដាល​សញ្ជាតិ​ប្រេស៊ីល Douglas Luiz

Published

on

នាយក​ផ្នែក​កីឡា​របស់​ក្លឹប FC Barcelona លោក Deco បាន​ចុច​ឈ្មោះ​ខ្សែបម្រើ​ការពារ Douglas Luiz ជា​កីឡាករ​ដែល​ពួក​គេ​ចង់​បាន នា​ពេល​វេលា​ណា​មួយ​ខាង​មុខ។ ការ​សម្រេច​ច្បាស់លាស់​ពី Barcelona មិន​ទាន់​កើត​ឡើង​នោះ​ទេ ប៉ុន្តែ​​របាយការណ៍​ជា​ច្រើន​បាន​និយាយ​ថា កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ គឺ​ជា​គោលដៅ​ទី 1 របស់​ពួកគេ។

កាល​ពី​ដើម​រដូវកាល​នេះ ក្លឹប​យក្ស​កាតាឡាន់​បាន​ទិញ Oriol Romeu ដើម្បី​មក​ដោះស្រាយ​នៅ​តំបន់​បម្រើ​កណ្ដាល ស្រប​ពេល​ដែល Sergio Busquets បាន​ចាកចេញ​ទៅ​លេង​នៅ​ទឹកដី​នៃ​សហរដ្ឋ​អាមេរិក។ យ៉ាង​ណា Barcelona បាន​មើល​ឃើញ​ថា Oriol Romeu មិន​អាច​បំពេញ​ចំណុច​ខ្វះ​ខាត​របស់​ក្រុម​បាន​ឡើយ ហើយ​ពួកគេ​ចង់​បាន​កីឡាករ​ម្នាក់​ដែល​មាន​បទ​ពិសោធន៍ និង​ទេពកោសល្យ​ប្រហាក់​ប្រហែល​នឹង Sergio Busquets។

ដោយ​ឡែក បច្ចុប្បន្ន Douglas Luiz ដែល​មាន​វ័យ 25 ឆ្នាំ កំពុង​រីករាយ​ជា​មួយ​នឹង​រដូវកាល​ដ៏​អស្ចារ្យ​របស់​ខ្លួន​ជាមួយ Aston Villa។ សម្រាប់ Barcelona ពួក​គេគិត​ថា នឹង​អាច​ទិញ​ខ្សែបម្រើ​ឆ្នើម​រូប​នេះ ក្នុង​តម្លៃ​ប្រហែល 60 លានអឺរ៉ូ ប៉ុន្តែ​មាន​ការ​លើក​ឡើង​មួយ​ចំនួន​ទៀត​ថា Aston Villa អាច​នឹងតម្លើង​ថ្លៃ​ខ្លួន​គាត់​រហូត​ដល់ 100 លាន​អឺរ៉ូ​ឯណោះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២