បាល់ទាត់អន្តរជាតិ
Cristiano Ronaldo និង Messi ជាប់ឈ្មោះក្នុងបេក្ខភាព FIFPro ប្រចាំឆ្នាំ 2023
កាលពីម្សិលមិញនេះ សហព័ន្ធសហភាពកីឡាបាល់ទាត់អាជីព FIFPRO បានចេញផ្សាយជាផ្លូវការនូវបញ្ជីឈ្មោះកីឡាករចំនួន 23 នាក់ចុងក្រោយ ដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការជ្រើសរើសកីឡាករល្អបំផុតទាំង 11 រូប ប្រចាំឆ្នាំ 2023។
ក្នុងចំណោមបញ្ជីបេក្ខភាពដែលគួរឲ្យចាប់អារម្មណ៍ និងអាចឈានដល់ដំណាក់កាលនៃការឈ្នះពាន FIFPro នោះគឺអាចជាខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi និងខ្សែប្រយុទ្ធរបស់ក្លឹប Al-Nassr គឺ Cristiano Ronaldo។ ផ្សេងពីនេះទៀតគឺខ្សែប្រយុទ្ធ Erling Haaland របស់ Man City និងខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំង Kylian Mbappe។
សម្រាប់កីឡាករល្អបំផុតទាំង 11 នាក់ប្រចាំឆ្នាំនឹងត្រូវបានជ្រើសរើសដោយ FIFPro និង FIFA ហើយអ្នកឈ្នះនឹងត្រូវបានប្រកាសនៅថ្ងៃទី 15 ខែមករា ឆាប់ៗនេះ ក្នុងពិធីប្រគល់ពានរង្វាន់កីឡាករបាល់ទាត់ល្អបំផុតប្រចាំឆ្នាំរបស់ FIFA នៅក្នុងទីក្រុងឡុងដ៍។
យោងតាមគេហទំព័រ Hopper HQ កាលពីថ្ងៃទី 30 ខែធ្នូ ឆ្នាំមុន ពួកគេបានបង្ហាញថា Cristiano Ronaldo បានវ៉ាដាច់ Messi ក្នុងចំណាត់ថ្នាក់កីឡាឆ្នើមបំផុតរបស់ពិភពលោកសម្រាប់ស្ថិតិនានាប្រចាំឆ្នាំ 2023។ ស្របពេលជាមួយគ្នានោះក៏មានរឿងដ៏អស្ចារ្យមួយបានកើតឡើងដែរដោយលោក Claudio Tapia ប្រធានសមាគមបាល់ទាត់អាហ្សង់ទីន បានប្រកាសពីចេតនារបស់គាត់ក្នុងការចូលនិវត្តន៍អាវលេខ 10 របស់ Messi នៅក្នុងក្រុមជម្រើសជាតិ ដើម្បីបង្ហាញពីការគោរព និងឲ្យតម្លៃកាន់តែខ្លាំងដល់ខ្សែប្រយុទ្ធឆ្នើមក្នុងប្រវត្តិសាស្ត្របាល់ទាត់រូបនេះ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ2 days ago
Chelsea ត្រៀមលក់ខ្សែការពារសំខាន់ម្នាក់របស់ខ្លួន
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid ចង់បបួលតោខៀវ Chelsea ដោះដូរខ្សែបម្រើម្នាក់ជាមួយ Enzo Fernandez