បាល់ទាត់អន្តរជាតិ
Eric Dier ត្រៀមចាកចេញទៅចូលរួមជាមួយ Bayern Munich

ខ្សែការពារ Eric Dier របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេអះអាងថា ជិតនឹងឈានដល់ការចុះហត្ថលេខាចូលរួមជាមួយ Bayern Munich ហើយ។ បន្ទាប់ពី 9 ឆ្នាំ ដែលគាត់បានរួមរស់ជាមួយ Tottenham Hotspur ខ្សែការពាររូបនេះបានបង្ហាញខ្លួនសរុប 361 ប្រកួត។
យ៉ាងណាមិញ Eric Dier គឺជាអតីតកីឡាកររបស់ក្លឹប Sporting CP ដែលបានផ្លាស់មកទឹកដីកំណើតរបស់ខ្លួនវិញនៅឆ្នាំ 2014។ ទោះជាយ៉ាងណា កីឡាករវ័យ 29 ឆ្នាំរូបនេះ មិនមែនជាកីឡាករសំខាន់ និងស្ថិតក្នុងផែនការរបស់គ្រូបង្វឹកលោក Ange Postecoglou នៅរដូវកាលនេះឡើយ ហើយគិតចាប់តាំងពីដើមរដូវកាលដល់ពេលនេះគាត់ចូលលេងបានសរុបត្រឹមតែ 198 នាទីប៉ុណ្ណោះ នៃការប្រកួត Premier League។
ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានគេមើលឃើញជាយូរមកហើយថា គាត់នឹងចាកចេញពី Tottenham Hotspur នៅចុងបញ្ចប់នៃរដូវកាលនេះ រឺពេលឆាប់ៗខាងមុខ។ បើតាមការចុះផ្សាយរបស់ Football Insider បានឲ្យដឹងថា Eric Dier កំពុងត្រៀមចាកចេញពីទឹកដីអង់គ្លេសរួចហើយ ដើម្បីប្តូរទៅប្រទេសអាឡឺម៉ង់ដោយចូលរួមជាមួយក្លឹប Bayern Munich។ គេបានដឹងថា Eric Dier បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួន ជាមួយក្លឹបយក្សនៅ Bundesliga រួចហើយ ហើយ Tottenham Hotspur ក៏បានរកអ្នកជំនួសតំណែងរបស់គាត់រួចហើយផងដែរ។
ប្រភព: Sportsmole
-
Uncategorized3 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!
-
Uncategorized21 hours ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup