បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Inter Milan ប្រកាសចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិកាណាដា Tajon Buchanan
នៅថ្ងៃនេះក្លឹប Inter Milan បានប្រកាសពីការចុះហត្ថលេខាផ្ទេរខ្សែប្រយុទ្ធចំណូលថ្មីមួយរូបគឺ Tajon Buchanan។ ដោយឡែកកីឡាកររូបនេះ បានក្លាយជាកីឡាករសញ្ជាតិកាណាដាទី 2 ហើយដែលបានចូលរួមលេងជាមួយក្លឹបធំៗនៅតំបន់អឺរ៉ុប គិតចាប់តាំងពី Alphonso Davies ដែលបានចូលរួមជាមួយក្លឹប Bayern Munich ក្នុងឆ្នាំ 2018។
ខ្សែប្រយុទ្ធស្លាបដែលមានដើមកំណើតចេញពីតំបន់ Brampton នៃប្រទេសកាណាដារូបនេះ បានចូលរួមជាមួយ Inter Milan ជាផ្លូវការណ៍ ដោយផ្ទេរពីក្លឹបបែលហ្ស៊ិក Club Brugge។ គាត់បានចុះហត្ថលេខាលើកុងត្រារយៈពេល 4 ឆ្នាំកន្លះ ដែលមានសុពលភាពរហូតដល់ឆ្នាំ 2028 ជាមួយក្លឹបអ៊ីតាលី Inter Milan។
សម្រាប់តម្លៃខ្លួនក្នុងការផ្ទេរកីឡាករវ័យក្មេងរូបនេះ ត្រូវបានគេរាយការណ៍ថា មានតម្លៃ 7 លានអឺរ៉ូ និងអាចកើនឡើងដល់ 10 លានអឺរ៉ូ បូកផ្សំនឹងកម្មវិធីបន្ថែមផ្សេងៗទៀតដែលក្លឹបទាំង 2 បានចរចា និងដាក់លក្ខខណ្ឌជាមួយគ្នា។ Tajon Buchanan បានចាកចេញពី Club Brugge ខណៈដែលកុងត្រារបស់គាត់នៅសល់ 18 ខែទៀត ដែលជាហេតុធ្វើឲ្យ Inter Milan ត្រូវចំណាយប្រាក់ផ្ទេរបែបនេះ។
ប្រភព: Wakingthered
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត