បាល់ទាត់អន្តរជាតិ
Amad Diallo ឆ្លើយតបបែបនេះ នៅពេលត្រូវបានគេប្រៀបធៀបគាត់ទៅនឹង Lionel Messi
ខ្សែប្រយុទ្ធវ័យក្មេង Amad Diallo របស់ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេប្រៀបប្រដូចទៅនឹងតារាឆ្នើម Lionel Messi ហើយជាពិសេសនៅក្នុងប្រទេសរបស់គាត់ អ្នកគាំទ្របាល់ទាត់ជាច្រើនបានដាក់រហ័ស្សនារបស់ Amad Diallo ថាជា “Messi កូតឌីវ័រ” ថែមទៀតផង។
លើសពីនេះទៀត ក្នុងអំឡុងពេលកីឡាករវ័យក្មេងរូបនេះលេងនៅអតីតក្លឹបចាស់ Atalanta BC គាត់ត្រូវបានមិត្តរួមក្រុមរបស់ខ្លួន Papu Gomez ដែលធ្លាប់បានឈ្នះពានបាល់ទាត់ពិភពលោកជាមួយអាហ្សង់ទីនក្នុងឆ្នាំ 2022 ជាមួយ Messi ដែរនោះ ក៏បានលើកឡើងថា៖ “សូមជឿខ្ញុំ គាត់ (Amad Diallo) គឺជាតារារះនាពេលអនាគត។ ក្នុងអំឡុងពេលនៃការហ្វឹកហាត់របស់យើងជាមួយគាត់ មើលទៅគាត់ហាក់ដូចជា Lionel Messi! អ្នកមិនអាចបញ្ឈប់គាត់បានទេ”។
ទោះជាយ៉ាងណាក៏ដោយ Amad Diallo បានបដិសេធចំពោះការប្រៀបប្រដូចគាត់ទៅនឹងម្ចាស់ពាន Ballon D’Or 8 សម័យកាល Lionel Messi ដោយអះអាងថា Messi ជាកីឡាករឆ្នើមម្នាក់ ដ៏អស្ចារ្យបំផុតមិនអាចមានអ្នកណាប្រដូចបានឡើយ។
នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ Amad Diallo បាននិយាយថា៖ “ពួកគេបានលើកឡើងថា ខ្ញុំដូចជា Lionel Messi ក្នុងពេលហ្វឹកហាត់ ប៉ុន្តែគ្មាននរណាម្នាក់ លេងដូច Messi បានឡើយ។ គ្មាននរណាម្នាក់លេងដូច Messi ទេ។ ខ្ញុំមានមោទនភាពដែលគាត់ (Gomez) និយាយថា ខ្ញុំលេងដូច Messi ប៉ុន្តែខ្ញុំនិយាយថា គ្មាននរណាម្នាក់លេងដូច Messi ទេ!។ ក្នុងការហ្វឹកហាត់ ខ្ញុំគឺដូចគ្នាបន្តិចបន្ដួច និងការញាក់បាល់ដែលស្រដៀង Messi ដូច្នេះពួកគេនិយាយថា ទម្រង់លេងរបស់ខ្ញុំគឺដូចជា Messi ប៉ុន្តែថ្ងៃនេះខ្ញុំនឹងនិយាយថា គ្មាននរណាម្នាក់អាចលេងដូច Messi បានទេ”។
ប្រភព: GOAL
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como