បាល់ទាត់អន្តរជាតិ
Chelsea កំណត់គោលដៅលើ Antonio Silva ដើម្បីមកជំនួសកន្លែងរបស់ Thiago Silva
ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានចូលរួមក្នុងការប្រជែងយក Antonio Silva របស់ក្លឹប Benfica ដោយតោខៀវគិតថា ខ្សែការពាររូបនេះនឹងក្លាយជាអ្នកជំនួសកន្លែងដ៏សាកសមបំផុតរបស់ Thiago Silva ដែលកំពុងមានវ័យកាន់តែច្រើន។
យ៉ាងណាមិញសម្រាប់ខ្សែការពារកណ្ដាល Thiago Silva នឹងត្រូវផុតកំណត់កុងត្រារបស់គាត់ជាមួយ Chelsea នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយគាត់ត្រូវបានគិតថា នឹងចាកចេញពីក្លឹបបច្ចុប្បន្នក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន។ យ៉ាងណា កីឡាករចាស់វស្សាដែលមានវ័យ 39 ឆ្នាំរូបនេះនៅតែជាតួអង្គដ៏សំខាន់របស់លោក Mauricio Pochettino ក្នុងរដូវកាលនេះ ដោយបង្ហាញខ្លួនបាន 21 ប្រកួត និងរួមចំណែកស៊ុតបញ្ចូលទីបាន 1 គ្រាប់ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមគេហទំព័រ Football Insider បានឲ្យដឹងថា Thiago Silva នឹងមិនបន្តកុងត្រាថ្មីទេ ហើយបច្ចុប្បន្នតោខៀវ Chelsea កំពុងស្វែងរកអ្នកដែលអាចជំនួសកីឡាករសញ្ជាតិប្រេស៊ីលរូបនេះបាន។ ខ្សែការពារសញ្ជាតិព័រទុយហ្គាល់ Antonio Silva ត្រូវបានគេកំណត់ថា ជាគោលដៅខ្សែការពារដែល Chelsea ចង់បានជាងគេនៅរដូវក្តៅនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar