Connect with us

បាល់ទាត់អន្តរជាតិ

Man City នឹង​លក់ Haaland ទៅ​ឲ្យ Real Madrid ប្រសិន​បើ​ពួក​គេ​ទទួល​បាន​ប្រាក់​នៃ​ការ​ដេញ​ថ្លៃ​ចំនួន…

Published

on

ក្លឹប​មេឃខៀវ Manchester City ដែល​ជា​ម្ចាស់​ជើង​ឯក​ក្នុង​ប្រទេស​អង់គ្លេស បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ខ្សែ​ប្រយុទ្ធ Erling Haaland ចាកចេញ​ទៅ​ចូលរួម​ជាមួយ Real Madrid (នេះ​បើ​យោងតាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន AS របស់​អេស្ប៉ាញ)។

យោងតាម​ប្រភព​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា Man City នឹង​ទាមទារ​តម្លៃ​ខ្លួន 100 លានអឺរ៉ូ សម្រាប់​កីឡាករ​ន័រវេស Erling Haaland។ ទន្ទឹម​នឹង​នេះ​ដែរ គេ​បាន​ដឹង​ថា Real Madrid អាច​ចំណាយ​ប្រាក់​តាម​ការ​ចង់​បាន​របស់ Man City ប្រសិន​វា​ជា​ករណី​ចាំ​បាច់ ដែល​មាន​ន័យ​ថា លុះ​ត្រា​ណា​តែ​ពួក​គេ​ត្រូវ​ការ​ខ្សែប្រយុទ្ធ​កណ្ដាល​ចំណូល​ថ្មី​ដើម្បី​ស្ដារ​ស្ថានភាព​របស់​ក្រុម​ប៉ុណ្ណោះ។

យ៉ាង​ណា​មិញ Real Madrid កំពុង​ពិចារណា​លើ​ការ​ផ្ទេរ Haaland ដោយ​នោះ​ជា​ជម្រើស​មួយ​ក្នុង​ករណី​ដែល​កិច្ច​ព្រមព្រៀង​ជាមួយ​ខ្សែប្រយុទ្ធ​របស់​ក្លឹប PSG គឺ​កីឡាករ Kylian Mbappe បរាជ័យ។ កុងត្រា​បច្ចុប្បន្ន​របស់ Haaland ជាមួយ Man City មាន​សុពលភាព​រហូត​ដល់​ពាក់​កណ្តាល​ឆ្នាំ 2027 ហើយ​តាម​ការ​ប៉ាន់​ប្រមាណ​តម្លៃ​ទីផ្សារ​ពី​គេហទំព័រ Transfermarkt បាន​ឲ្យ​ដឹង​ថា គាត់​កំពុង​មាន​តម្លៃ​ខ្លួន​ឡើង​រហូត​ដល់ 180 លានអឺរ៉ូ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២