Connect with us

បាល់ទាត់អន្តរជាតិ

Philippe Coutinho អាច​នឹង​ចាកចេញ​ទៅ​ទឹកដី​អាមេរិក ដោយ​ចូលរួម​ជាមួយ​ក្លឹប Inter Miami

Published

on

ខ្សែបម្រើ​ប្រយុទ្ធ​របស់​ក្លឹប Aston Villa ដែល​កំពុង​ខ្ចី​ជើង​​នៅ​ប្រទេស​កាតា​ជាមួយ​ក្លឹប Al-Duhail គឺ​កីឡាករ Philippe Coutinho អាច​នឹង​បន្ត​អាជីព​បាល់ទាត់​របស់​គាត់​នៅ​ក្នុង​ទឹកដី​នៃ​លីគ​កំពូល​របស់​អាមេរិក MLS (នេះ​បើ​យោងតាម​របាយការណ៍​របស់ AS បាន​ចុះ​ផ្សាយ)។

យោងតាម​ប្រភព​ដដែល​នេះ​ដែរ បាន​អះអាង​បន្ថែម​ថា គ្រូ​បង្វឹក​របស់​ក្លឹប Aston Villa មិនមាន​បំណង​ប្រើប្រាស់ រឺ​ដាក់​កីឡាករ​វ័យ 31 ឆ្នាំ​រូប​នេះ ចូល​ទៅ​ក្នុង​ក្រុម​របស់​គាត់​វិញ​ទេ បើ​ទោះ​បី​ជា​កុងត្រា​របស់ Philippe Coutinho នៅ​មាន​សុពលភាព​រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2026 ក៏​ដោយ។

ការ​ចាកចេញ​​ទៅ​ចូលរួម​ជាមួយ​ក្លឹប Inter Miami ដែល​មាន​អតីត​មិត្ត​រួម​ក្រុម​ចាស់ Lionel Messi ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ជម្រើស​មួយ ក្នុង​ចំណោម​ជម្រើស​ផ្សេងៗ​ទៀត​របស់ Philippe Coutinho ហើយ​វា​ពិត​ជា​អាច​កើត​ឡើង​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​ខាង​មុខ។ ខ្សែបម្រើ​សញ្ជាតិ​ប្រេស៊ីល​រូបនេះ​ធ្លាប់​បាន​លេង​ជាមួយ Messi ពេល​ពួក​គេ​នៅ Barcelona ជាមួយ​គ្នា អំឡុង​ឆ្នាំ 2018 ដល់​ឆ្នាំ 2019។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២