Connect with us

បាល់ទាត់អន្តរជាតិ

Jesse Lingard ត្រៀម​ចូលរួម​ជាមួយ​ក្លឹប​នៅ​លីគ​កំពូល​របស់​អាមេរិក MLS

Published

on

ភ្នាក់ងារ​របស់​កីឡាករ Jesse Lingard ត្រូវ​បាន​គេរាយ​ការណ៍​ថា បាន​នឹង​ទាក់ទងជាមួយ​ក្លឹប Portland Timbers របស់ MLS ចំពោះ​ការពិភាក្សា​លើ​កិច្ច​ព្រមព្រៀង​ដែល​អាច​ចុះ​ហត្ថលេខា​លើ​គាត់​នៅ​ដើម​ឆ្នាំ​នេះ។ យ៉ាង​ណា​មិញ បច្ចុប្បន្ន Jesse Lingard ជា​កីឡាករ​ដែល​មិន​មាន​ក្លឹបលេង​ឡើយ គិតចាប់​តាំង​ពីពេល​ចុង​ក្រោយ​ដែល​គាត់​បាន​ចាកចេញ​ពី Nottingham Forest។

អតីត​កីឡាករ​ឆ្នើម​របស់​ក្លឹប​បិសាចក្រហម​រូប​នេះ ធ្លាប់​ជា​កីឡាករ​ដ៏​លេចធ្លោរ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ជា​ច្រើន​របស់ Man United។ គាត់​បាន​ចាកចេញ​ពី Old Trafford នៅ​ក្នុង​អំឡុង​ឆ្នាំ 2022 ដោយ​ចូលរួម​ជាមួយ Nottingham Forest ហើយ​ត្រឹមតែ​រយៈ​ពេល​មួយ​រដូវកាល​ប៉ុណ្ណោះ គាត់​ក៏​ត្រូវ​បាន​ក្លឹប​បញ្ចប់​កុងត្រា។

កីឡាករ​វ័យ 31 ឆ្នាំ​រូបនេះ​នៅ​តែ​ព្យាយាម​ស្វែងរក​ក្លឹប​ថ្មី ប៉ុន្តែ​មិន​បាន​សម្រេច។ ដោយ​ឡែក​ពេល​នេះ យោងតាម​សារព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា អ្នកតំណាង​របស់ Lingard កំពុងស្វែងរក​ឱកាស​នៅ​សហរដ្ឋ​អាមេរិក ហើយ​ក្លឹប Portland Timbers ត្រូវ​បាន​គេ​ដឹង​ថា ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ដែល​អាច​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​ស្លាប​រូប​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២