Connect with us

បាល់ទាត់អន្តរជាតិ

អតីត​កីឡាករ​ឆ្នើម​មួយ​រូប​បង្ហើប​ថា តាម​ពិត Klopp ចង់​ចុះ​ហត្ថលេខា​លើ​កីឡាករ​រូប​នេះ ជាង Mohamed Salah

Published

on

វីរបុរស​បាល់ទាត់​របស់​ក្លឹប​ហង្សក្រហម Liverpool លោក Jamie Carragher បាន​អះអាង​ថា កាល​ពី​អំឡុង​ឆ្នាំ 2017 គ្រូ​បង្វឹក​លោក Jurgen Klopp ចង់​ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ​ប្រយុទ្ធ​សញ្ជាតិ​អាឡឺម៉ង់ Julian Brandt ជាង​ការ​ផ្ទេរ Mohamed Salah ដែល​ជាកីឡាករ​បច្ចុប្បន្ន​របស់​ខ្លួន។

សូម​រំលឹក​ផង​ដែរ​ថា Mohamed Salah បាន​ចាកចេញ​ទៅ​ចូលរួម​ជាមួយ Liverpool ក្នុង​តម្លៃ​ផ្ទេរ 37 លានផោន​ពី​ក្លឹប​អ៊ីតាលី AS Roma។ បន្ត​ពី​នោះ​មក កីឡាករ​សញ្ជាតិ​អេហ្ស៊ីប​រូបនេះ​បាន​ក្លាយ​ទៅ​ជា​តារា​ឆ្នើម និង​អាច​ចាត់​ទុក​ជា​វីរបុរស​របស់​ហង្សក្រហម Liverpool ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Jamie Carragher បាន​រំលឹក​រឿង​ចាស់​មួយ​ដែល​មុន​នឹង Liverpool ផ្ទេរ Mohamed Salah នោះ តាម​ពិត​ទៅ​លោក Jurgen Klopp បាន​ទំនោរ​ចង់​បាន Julian Brandt ជាង។ Carragher បាន​និយាយ​នៅ​លើ​កម្មវិធី​ផ្សាយ​របស់ Stick to Football កាល​ពី​ពេល​ថ្មីៗ​នេះ​ថា៖ “គាត់​មិន​ចង់​ចុះហត្ថលេខា​លើ Salah ទេ គាត់​ចង់​បាន Julian Brandt ជាង”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២