Connect with us

បាល់ទាត់អន្តរជាតិ

វិភាគ៖ តើ Barcelona នឹង​ប្រើប្រាស់​កីឡាករ​រូប​ណា​ខ្លះ សម្រាប់​ការ​ប្រកួត​ទល់​នឹង Real Madrid រំលង​អាធ្រាត​នេះ?

Published

on

ក្លឹប​អ្នក​មានបុណ្យ Barcelona កំពុង​ត្រៀម​ទទួល​បាន​ពាន​ជា​លើក​ដំបូង​នៅ​ឆ្នាំ​ថ្មី​នេះ ដែល​ជា​ពានរង្វាន់ Spanish Super Cup បន្ទាប់​ពី​ពួក​គេ​បាន​យក​ឈ្នះ Osasuna ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​ឥឡូវ​នេះ Barcelona ត្រូវ​ប្រឈម​មុខ​នឹង​គូ​ប្រជែង​ដ៏​លំបាក​របស់​ពួក​គេ ដោយ​ត្រូវ​តតាំង​នឹង Real Madrid។

យ៉ាង​ណា​មិញ ក្លឹប​យក្ស​កាតាឡាន់ កំពុង​សម្លឹង​រក​ជោគជ័យ​នៅ​ក្នុងការ​ប្រកួត El Clasico ដែល​ត្រូវ​លេង​នៅ​ម៉ោង 2:00 រំលង​អាធ្រាត​នេះ (ម៉ោង​នៅ​កម្ពុជា) ហើយ​ប្រសិន​បើ​ពួក​គេ​អាច​យក​ឈ្នះ Real Madrid បាន នោះ​ពួក​គេ​នឹង​កាន់​កាប់​តំណែង​ជា​ក្រុម​ឈ្នះ​ពាន Spanish Super Cup 2 ឆ្នាំ​ជាប់ៗ​គ្នា ខណៈ​ដែល​កាល​ពី​រដូវកាល​មុន​ពួក​គេ​ក៏​បាន​ឈ្នះ​នៅ​វគ្គ​ផ្ដាច់ព្រ័ត​ទល់​នឹង Real Madrid ក្នុង​លទ្ធផល 3 ទល់​នឹង 1 ផង​ដែរ។

សម្រាប់​ការ​វិភាគ​មុន​ប្រកួត អំពី​កីឡាករ​ដែល​លោក Xavi Hernandez នឹង​ប្រើប្រាស់​ជា​ជម្រើស​ដំបូង​នោះ​មាន​ដូច​ជា៖

– អ្នក​ចាំទី៖ Barcelona គ្មាន​អ្នកចាំទី​ជម្រើស​ណា​ល្អ​ជាង Inaki Pena ឡើយ ស្រប​ពេល​ដែល Andre Ter Stegen កំពុង​មាន​របួស។

– ខ្សែការពារ៖ Ronald Araujo នឹង​អាច​ប្ដូរ​ទៅ​លេង​នៅ​ខ្សែការពារ​ស្តាំ ដើម្បីតាម​បិទ Vinicius Junior របស់ Real Madrid។ ស្រប​ពេល​ជា​មួយ​គ្នា​នោះ​នឹង​ផ្លាស់ Jules Kounde ទៅ​ជា​ខ្សែការពារ​កណ្តាល ដើម្បី​ចាប់​ដៃគូ​ជាមួយ Andreas Christensen ខណៈ​ដែល Alejandro Balde ជា​ខ្សែ​ការពារ​នៅ​ឆ្វេង។ សម្រាប់ João Cancelo អាច​នឹង​មាន​ឱកាស​តិច​តួច​បំផុត ក្នុង​ការ​ចូល​លេង​ជា​ជម្រើស​ដំបូង​របស់​ក្រុម​ក្នុង​ការ​ប្រកួត​នេះ។

– ខ្សែបម្រើ៖ Pedri ដែល​ជា​កីឡាករ​សំណព្វ​ចិត្ត​របស់​លោក Xavi នឹង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ក្នុង​ការ​ចាប់ផ្តើម​ប្រកួត។ ខ្សែបម្រើ 2 នាក់​ផ្សេង​ទៀត​អាច​ជា Ilkay Gündogan និង Frenkie de Jong ប៉ុន្តែ​ប្រសិន​បើ Xavi ខ្លាច Pedri ដែល​ទើប​នឹង​ជា​ពីរបួស មាន​បញ្ហា​ទៀត គាត់​នឹង​ប្រើប្រាស់ Sergi Roberto ជំនួស​វិញ។

– ខ្សែប្រយុទ្ធ៖ ការរង​របួស​សរសៃពួរ​របស់ Raphinha មាន​ន័យ​ថា Ferran Torres និង Robert Lewandowski គឺ​ជា​បេក្ខភាព​ដំបូង​នៃ​ការ​ចាប់ផ្តើម​ប្រកួត ដោយ Ferran Torres នឹង​លេង​នៅ​កន្លែង​ដែល​គាត់​ពេញ​ចិត្ត គឺ​ប្រយុទ្ធ​ស្លាប​ស្តាំ ហើយ Joao Felix លេង​នៅ​ប្រយុទ្ធ​ស្លាប​ឆ្វេង ស្រប​ពេល​ដែល Lamine Yamal អាច​ជាបេក្ខភាព​បម្រុង​ដូច​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត​ដែរ។

ប្រភព: Barcablaugranes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២