បាល់ទាត់អន្តរជាតិ
កីឡាករជំនាញជើងឆ្វេងល្អបំផុតទាំង 10 រូប នាពេលបច្ចុប្បន្ន
បាល់ទាត់ គឺជាជំនាញដែលចាប់ផ្ដើមពីជើងស្ដាំ ហើយមានកីឡាករលំដាប់ពិភពលោករាប់មិនអស់នោះទេដែលមានជំនាញប្រើជើងនេះ ប៉ុន្តែកីឡាករដែលលេងដោយចាត់ទុកជើងឆ្វេងជាជំនាញរបស់ខ្លួននោះគឺពិតជារឿងដ៏កម្រ និងពិបាករក។
កាលពីមុន មានវីរបុរសបាល់ទាត់ល្បីៗមួយចំនួនដែលជំនាញជើងឆ្វេង មានដូចជា Diego Maradona, Roberto Carlos, Arjen Robben, Raul, David Silva, Rivaldo និង Robin Van Persie ជាដើម។ យ៉ាងណាមិញ ថ្ងៃនេះយើងនឹងបង្ហាញជូនអ្នកទាំងអស់គ្នានូវកីឡាករបាល់ទាត់ល្អបំផុតទាំង 10 រូបនាពេលបច្ចុប្បន្ន ដែលលេងដោយជំនាញជើងឆ្វេង។
1. Erling Haaland (ក្លឹបមេឃខៀវ Manchester City)
2. Lionel Messi (ក្លឹប Inter Miami)
3. Mohamed Salah (ក្លឹបហង្សក្រហម Liverpool)
4. Bernardo Silva (ក្លឹបមេឃខៀវ Manchester City)
5. Riyad Mahrez (ក្លឹប Al-Ahli Saudi FC)
6. David Alaba (ក្លឹប Real Madrid)
7. Phil Foden (ក្លឹបមេឃខៀវ Manchester City)
8. Ousmane Dembele (ក្លឹប PSG)
9. Martin Odegaard (ក្លឹបកាំភ្លើងធំ Arsenal)
10. Raphinha (ក្លឹបអ្នកមានបុណ្យ Barcelona)
ប្រភព: Footballwhispers