បាល់ទាត់អន្តរជាតិ
Man United ទាក់ទងទៅ Barcelona ដោយចង់បោះទុន 80 លានអឺរ៉ូ ដើម្បីនាំយក Araujo មកទឹកដីអង់គ្លេស
អនាគតរបស់ខ្សែការពារ Ronald Araujo នៅតែបន្តការសង្ស័យ ដោយមានពាក្យចចាមអារ៉ាមជាច្រើនបានអះអាងថា ថ្មីៗនេះក្លឹបបិសាចក្រហម Manchester United បានធ្វើការទាក់ទងមក Barcelona ជុំវិញការពិភាក្សាមួយដែលអាចនាំយកកីឡាករឆ្នើមរូបនេះទៅទឹកដីអង់គ្លេស។
កាលពីប៉ុន្មានសប្ដាហ៍មុនក្លឹប Bayern Munich មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយកីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះ ដោយពួកគេចង់ចុះហត្ថលេខាលើ Ronald Araujo នៅក្នុងខែមករា ដើមឆ្នាំនេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Man United ក៏ចង់បានខ្សែការពារកណ្តាលរូបនេះដូចគ្នា (នេះបើយោងតាមអ្នកយកព័ត៌មាន Sky Sport លោក Florian Plettenberg បានអះអាង)។
Ronald Araujo បាននិយាយអំពីអនាគតរបស់គាត់ មុនពេលការប្រកួត Super Cup ជុំវិញការរំពឹងទុកថា គាត់អាចនឹងចាកចេញពីក្លឹបយក្សកាតាឡាន់។ ខ្សែការពាររូបនេះបានបដិសេធ ដោយចាត់ទុកវាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ និងបានបន្ថែមទៀតថា គាត់ផ្តោតតែលើ Barcelona ដែលជាក្លឹបបច្ចុប្បន្នរបស់ខ្លួនប៉ុណ្ណោះ។
ថ្វីត្បិតតែបែបនេះក៏ដោយ Manchester United នៅតែត្រូវបានគេដឹងថា នឹងចង់ចំណាយប្រាក់ជាង 80 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើ Ronald Araujo ស្របពេលដែលមានរបាយការណ៍មួយចំនួនទៀតបានលើកឡើងថា Barcelona មិនមានបំណងលក់កីឡាករឆ្នើមរបស់ខ្លួនរូបនេះឡើយ ហើយពួកគេក៏បានបដិសេធសំណើរជាទឹកប្រាក់ចំនួន 100 លានអឺរ៉ូ ពីក្លឹប Bayern Munich ដែលចង់ដាក់ដេញថ្លៃកីឡាករវ័យ 24 ឆ្នាំរូបនេះទៀតផង។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត