បាល់ទាត់អន្តរជាតិ
Pep Guardiola ចេញមុខការពារ Xavi បន្ទាប់ពីមានការរិះគន់លើទម្រង់លេង និងការដឹកនាំក្រុមនារដូវកាលនេះ
លោក Pep Guardiola បានចេញមុខដោយប្រយោលក្នុងការការពារមិត្តល្អរបស់គាត់គឺលោក Xavi Hernandez ដោយបាននិយាយថា កីឡាកររបស់ Barcelona ត្រូវតែប្រឹងប្រែងឡើងបន្ថែមទៀត បន្ទាប់ពីទម្រង់លេងដ៏អាក្រក់របស់ពួកគេ ក្នុងការប្រកួតចាញ់ក្លឹប Real Madrid ជាមួយលទ្ធផល 4-1 កាលពីប៉ុន្មានថ្ងៃមុន។
យ៉ាងណាមិញ Xavi Hernandez កំពុងមានអារម្មណ៍មិនសូវល្អ និងកំពុងស្ថិតក្នុងការចោទប្រកាន់ពីរឿងដឹកនាំក្រុមមិនជោគជ័យនៅរដូវកាលនេះ។ Barcelona ទើបនឹងបាត់បង់ពាន Spain Super Cup កាលពីពេលថ្មីៗនេះ ដោយពួកគេបានចាញ់ Real Madrid 4-1 ក្នុងវគ្គផ្ដាច់ព្រ័ត ខណៈដែលបច្ចុប្បន្ន ពួកគេកំពុងឈរនៅចំណាត់ថ្នាក់លេខ 4 ក្នុងក្របខណ្ឌ La Liga និងហាក់ដូចជាឃ្លាតឆ្ងាយពីការប្រជែងពានលីគនៅរដូវកាលនេះផងដែរ។
ដោយឡែកលោក Pep Guardiola ត្រូវបានគេសួរអំពីអតីតក្លឹបរបស់គាត់ (Barcelona) នៅក្នុងអំឡុងពេលប្រកាសពានរង្វាន់ FIFA’s the Best Awards កាលពីម្សិលមិញ ហើយគ្រូបង្វឹកឆ្នើមរូបនេះ បាននិយាយថា៖ “ខ្ញុំចង់ផ្តល់ការគាំទ្រដល់ Xavi របស់ខ្ញុំ។ ងាយណាស់ ក្នុងការបន្ទោសគ្រូបង្វឹក ប៉ុន្តែកីឡាករត្រូវតែឡើងជើង។ គ្មានអាថ៌កំបាំងទេ ពួកគេជាអ្នកលេងនៅក្នុងការប្រកួត។ មិនមែនអ្វីៗគ្រប់យ៉ាង គឺជាកំហុសរបស់គ្រូបង្វឹកឡើយ។ កីឡាករត្រូវតែបោះជំហានទៅមុខ ប្រសិនបើគ្រូបង្វឹកនៅរហូតដល់ទីបញ្ចប់ កីឡាករត្រូវបង្ហាញពីគុណភាពរបស់ពួកគេ”។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត