Connect with us

បាល់ទាត់អន្តរជាតិ

ប្រសិន​បើ Xavi ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង Barcelona នឹង​នាំ​យក​គ្រូ​បង្វឹក​របស់​ក្លឹប Girona មក​ដឹកនាំ​បន្ត

Published

on

យោងតាម​អ្នក​សារព័ត៌មាន​កីឡា​របស់​ប្រទេស​អេស្ប៉ាញ​លោក Francois Gallardo បាន​បង្ហាញ​ឈ្មោះ​បេក្ខភាពដែល​អាច​នឹង​មក​ជំនួស​តំណែង​បន្ត​ពី​លោក Xavier Hernandez (Xavi) ប្រសិន​បើ​គ្រូ​បង្វឹក​វ័យ 43 ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​បច្ចុប្បន្ន FC Barcelona។

យោងតាម​ប្រភព​ដដែល​នេះ​ដែរ​បាន​ឲ្យ​ដឹង​ថា បេក្ខភាព​ជា​គ្រូ​បង្វឹក​ថ្មី​ដែល Barcelona មាន​គម្រោង​នាំ​យក​មក​នោះ​គឺ​លោក Miguel Angel Sanchez (Michel) ដែល​មាន​វ័យ 48 ឆ្នាំ និង​បច្ចុប្បន្ន​ជា​គ្រូ​បង្វឹក​ដែល​ដឹកនាំ​នៅ​ក្លឹប Girona។ គ្រូ​បង្វឹក​រូប​នេះ បាន​ដឹកនាំ​ក្លឹប​អេស្ប៉ាញ Girona ដោយ​ជោគ​ជ័យ ដោយ​រក​បាន 49 ពិន្ទុ បន្ទាប់​ការ​ប្រកួត La Liga ទាំង 20 លើក និង​កំពុង​ឈរ​នៅ​កំពូល​តារាង នៃ​រដូវកាល 2023/2024។

ស្រប​ពេល​ជាមួយ​គ្នា​នោះ Barcelona កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិន​សូវ​ល្អ ខណៈ​ដែល​បច្ចុប្បន្ន​ពួក​គេ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 4 ក្នុង​តារាង​លីគ និង​ទើប​តែ​បាត់បង់​ពាន Spain Super Cup បន្ទាប់​ពី​ប្រកួត​ចាញ់ Real Madrid ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត​ជាមួយ​នឹង​លទ្ធផល​ដ៏​ចាស់​ដៃ 4 ទល់​នឹង 1។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២