Connect with us

បាល់ទាត់អន្តរជាតិ

Kyle Walker ប្រាប់​ឈ្មោះ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​មួយ​រូប ដែល​ខ្លួន​ចង់​លេង​ជាមួយ

Published

on

ថ្មីៗ​នេះ​នៅ​ក្នុង​កម្មវិធី​សម្ភាសន៍​មួយ​របស់ FIFPRO ខ្សែ​ការពារ​ឆ្នើម Kyle Walker បាន​ប្រាប់​ឈ្មោះ​ខ្សែប្រយុទ្ធ​មួយ​រូប​ដែល​គាត់​ប្រាថ្នា​ចង់​លេង​ជាមួយ។ កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ បាន​លើក​យក​ឈ្មោះ Lionel Messi ដែល​ជា​តារា​បាល់ទាត់​របស់​ក្លឹប Inter Miami ថា​ជា​កីឡាករ​ដែល​ខ្លួន​ចង់​ក្លាយ​ជា​មិត្ត​រួម​ក្រុម​នឹង​គ្នា។

Kyle Walker បាន​និយាយ​ទៅ​កាន់​កិច្ច​សម្ភាសន៍​របស់ FIFPRO ថា៖ “កីឡាករ​ដែល​ខ្ញុំ​ចង់​លេង​ជា​មួយ? ខ្ញុំ​គិត​ថា ត្រូវ​តែ​ជា Lionel Messi។ Pep Guardiola បាន​និយាយ​អំពី​គាត់ ភាព​អស្ចារ្យ​របស់​គាត់​នៅ​លើ​ទីលាន។ ខ្ញុំ​ក៏​បាន​និយាយ​ជាមួយ Julian Alvarez អំពី​គាត់ (Messi) និង​អ្វី​ដែល​គាត់​អាច​នាំ​យក​មក​សម្រាប់​ក្រុម​ផងដែរ…”។

គួរ​ដឹង​ផង​ដែរ​ថា សម្រាប់​ខ្សែការពារ​ស្ដាំ Kyle Walker គាត់​ធ្លាប់​បាន​លេង​តទល់​ជា​ច្រើន​លើក​ជាមួយ Lionel Messi ប៉ុន្តែ​មិន​ធ្លាប់​បាន​លេង​ជា​មិត្ត​រួម​ក្រុម​នឹង​គ្នា​នោះ​ទេ ហើយ​ក៏​មិន​ដែល​លេង​ក្នុង​លីគ​កំពូល​ជា​មួយ​គ្នា​ដែរ ខណៈ​ដែល​កីឡាករ​វ័យ 33 ឆ្នាំ​រូប​នេះ​ប្រកប​អាជីព​តែ​នៅ​ក្នុង​លីគ​កំពូល​នៃ​ប្រទេស​កំណើត​របស់​ខ្លួន Premier League ប៉ុណ្ណោះ។

ប្រភព: FIFPRO

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២