Connect with us

បាល់ទាត់អន្តរជាតិ

Cristiano Ronaldo អះអាង​ថា ពេល​នេះ​លីគ​របស់​អារ៉ាប៊ីសាអូឌីត មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ជាង Ligue 1 របស់​បារាំង

Published

on

ខ្សែ​ប្រយុទ្ធ​ឆ្នើម Cristiano Ronaldo ថ្មីៗ​នេះ​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​លីគ​កំពូល​របស់​អារ៉ាប៊ីសាអូឌីត (Saudi Pro League) មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ជាង Ligue 1 របស់​ប្រទេស​បារាំង។ លើស​ពី​នេះ​ទៅ​ទៀត គាត់​ក៏បង្ហាញ​ពី​មោទនភាព​ផង​ដែរ​អំពី​ការ​ស៊ុត​បញ្ចូល​ទី​បាន​ជា​ច្រើន​គ្រាប់​នៅ​ទីនោះ។

គួរ​រំលឹក​ផង​ដែរ​ថា Cristiano Ronaldo បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្លឹប Al Nassr កាល​ពី​ខែ​មករា ឆ្នាំ​មុន ហើយ​ក្រោយ​មក​ទៀត ក៏​មាន​កីឡាករ​ឆ្នើមៗ​ជា​ច្រើន​បាន​ផ្ទេរ​ទៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែរ​ដូចជា Sadio Mane, Karim Benzema, N’Golo Kante, Fabinho, Allan Saint-Maximin, Edouard Mendy និង Kalidou Koulibaly ជា​ដើម។

នៅ​ក្នុង​កម្មវិធី​របស់ Globe Soccer Awards កាល​ពី​ពេល​ថ្មីៗ​នេះ Cristiano Ronaldo ត្រូវ​បាន​គេ​​សួរ​ពី​កម្រិត​លីគ​បាល់ទាត់​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង។ ពេល​នោះ​គាត់​បាន​ឆ្លើយ​តប​ថា​៖ “កម្រិត​ឥឡូវ​នេះ? និយាយ​ឲ្យ​ត្រង់​ទៅ តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ ខ្ញុំ​គិត​ថា​លីគ​អារ៉ាប៊ីសាអូឌីត​មិន​អន់​ជាង​លីគ​បារាំង​ទេ”។

Cristiano Ronaldo បាន​បន្ថែម​ទៀត​ថា៖ “ក្នុង​លីគ​បារាំង ខ្ញុំ​គិត​ថា ​មាន​តែ​ក្រុម 2 រឺ 3 ​ប៉ុណ្ណោះ​ដែល​មាន​កម្រិត​ល្អ។ នៅ​អារ៉ាប៊ីសាអូឌីត ខ្ញុំ​គិត​ថា វា​មាន​ការ​ប្រកួត​ប្រជែង​ជាង”។

ប្រភព: SI.com

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២