Connect with us

បាល់ទាត់អន្តរជាតិ

Barcelona កំពុង​ពិចារណា​លើ​លទ្ធភាព​នៃ​ការ​នាំ​យក​លោក Hansi Flick មក​ធ្វើ​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ខ្លួន

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចាប់​អារម្មណ៍​ក្នុង​ការ​តែង​តាំង​លោក Hansi Flick ជា​គ្រូ​បង្វឹក​ថ្មី​របស់​ពួក​គេ​នៅ​រដូវកាល​ក្រោយ។ កាល​ពី​​ចុង​សប្តាហ៍​មុន Xavi បាន​ប្រកាស​ពី​ចេតនា​របស់​គាត់​រួច​ហើយ​ផង​ដែរ ក្នុង​ការ​ចាកចេញ​ពី​តួនាទី​របស់​ខ្លួន នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

ការ​សម្រេច​ចិត្ត​របស់​គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​លោក Xavi Hernandez បាន​កើត​ឡើង​បន្ទាប់​ពី Barcelona បាន​ចាញ់​ក្នុង​លទ្ធផល 5-3 នៅ​ក្នុង​ដី​ខ្លួន​ឯង ក្រោម​ស្នាដៃក្រុម Villarreal ហើយ​ធ្វើ​ឲ្យ​ពួក​គេ​មាន​គម្លាត​កាន់​តែ​ឆ្ងាយ​ពី​ក្រុម​កំពូល​តារាង Girona ចំនួន 11 ពិន្ទុ ក្នុង​តារាង La Liga។

ក្រោយ​ប្រកាស​ពី​គម្រោង​ចាកចេញ​របស់ Xavi Hernandez មាន​គ្រូ​បង្វឹក​ជា​ច្រើន​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​ទៅ​ដឹកនាំ​នៅ Barcelona។ ដោយ​ឡែក ពេល​នេះ​យោង​ទៅ​តាម​អ្នក​កាសែត BILD លោក Christian Falk បាន​ឲ្យ​ដឹង​ថា ប្រធាន​ក្លឹប​លោក Joan Laporta កំពុង​មាន​ចំណាប់​អារម្មណ៍​លើ​អតីត​គ្រូ​បង្វឹក​របស់​ក្លឹប Bayern Munich និង​ក្រុម​ជម្រើស​ជាតិ​អាឡឺម៉ង់​គឺ​លោក Hansi Flick។ គ្រូបង្វឹក​វ័យ 58 ឆ្នាំ​រូបនេះ​បច្ចុប្បន្ន​កំពុង​សម្រាក​ពី​ការងារ បន្ទាប់​ពី​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាឡឺម៉ង់។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២