Connect with us

បាល់ទាត់អន្តរជាតិ

Newcastle ត្រៀម​ចរចា​ផ្ទេរ​ខ្សែប្រយុទ្ធ​ស្លាប Rafael Leao

Published

on

យោងតាម​របាយការណ៍​ពី Telefoot បាន​ឲ្យ​ដឹង​ថា ក្លឹប Newcastle United កំពុង​ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ Rafael Leao នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ យ៉ាង​ណា​មិញ​បច្ចុប្បន្ន Newcastle កំពុង​ស្វែងរក​កីឡាករ​ដែល​មាន​ទេពកោលស្យ​អាច​ជួយ​ពង្រឹង​ក្រុម​​របស់​ខ្លួន ហើយ​គេ​ជឿ​ជាក់​ថា កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ អាច​បំពេញ​ចំណុច​ខ្វះខាត​របស់​​បាន។

ដោយ​ឡែក​សម្រាប់ Rafael Leao ដែល​ជា​អតីត​កីឡាករ​ប្រសូត្រ​ចេញ​ពី​ថ្នាល​យុវជន​របស់​ក្លឹប Sporting CP បច្ចុប្បន្ន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ខ្សែប្រយុទ្ធ​ឆ្នើម​មួយ​រូប​ក្នុង​ពិភព​បាល់ទាត់​ផង​ដែរ គិត​ចាប់​តាំង​ពី​គាត់​បាន​ចូល​រួម​ជាមួយ AC Milan នៅ​ឆ្នាំ 2019 មក។

ទន្ទឹម​នឹង​នេះ​ដែរ ក្លឹប​កំពូលៗ​ជា​ច្រើន​នៅ​តំបន់​អឺរ៉ុប បាន​ចាប់​អារម្មណ៍​លើ​កីឡាករ​ជំនាញ​ជើង​ស្ដាំ​រូប​នេះ ខណៈ​ដែល AC Milan ក៏​អាច​នឹង​សម្រេច​ចិត្ត​ក្នុង​ការ​លក់​គេ​ចេញ​ផង​ដែរ ដើម្បី​ជួយ​សម្រូល​ដល់​ស្ថានភាព​ហិរញ្ញ​វត្ថុ​របស់​ក្លឹប។ PSG គឺ​ជាក្លឹប​យក្ស​របស់​បារាំង ដែល​កំពុង​សម្លឹង​មើល​ការ​ផ្ទេរ​ដែល​អាច​ទៅ​រួច​សម្រាប់ Rafael Leao។

ទោះ​ជា​យ៉ាង​ណា ក្លឹប​យក្ស​របស់​បារាំង PSG នឹង​ត្រូវ​ប្រឈម​មុខ​គ្នា​ជាមួយ Newcastle United សម្រាប់​ការ​ចង់​បាន​ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ។ គេ​បាន​ដឹង​ថា Newcastle កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​ខ្សែប្រយុទ្ធ​ដែល​កំពុង​ឡើង​ជើង​ខ្លាំ Rafael Leao នេះ​ផងដែរ។

ប្រភព: Thehardtackle

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២