បាល់ទាត់អន្តរជាតិ
ទើបឈ្នះ Man City 1-0 ក៏ដោយ គ្រូ Aston Villa បដិសេធថា ក្រុមរបស់លោកមិនមែនជាគូប្រជែងពានលីគ នៅរដូវកាលនេះទេ
លោក Unai Emery បានច្រានចោលការលើកឡើងមួយចំនួនដែលថា ក្លឹប Aston Villa គឺជាបេក្ខភាពមួយនៃគូប្រជែង ដើម្បីឈ្នះពានរង្វាន់ Premier League នៅរដូវកាលនេះ។ យ៉ាងណាមិញ Aston Villa បានធ្វើឲ្យមជ្ឈដ្ឋានបាល់ទាត់ និងជាពិសេសអ្នកគាំទ្របាល់ទាត់របស់អង់គ្លេសមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីពួកគេបានលុតក្រុមខ្លាំង 1-0 កាលពីរំលងអាធ្រាតយប់មិញ។
បច្ចុប្បន្ន Aston Villa កំពុងមាន 32 ពិន្ទុ ដែលតាមប្រកៀកប្រកិតគ្នាជាមួយ Liverpool និង Arsenal ខណៈដែលពួកគេបានឈរនៅចំណាត់ថ្នាក់លេខ 3 ក្នុងតារាង Premier League។ កាលពីរដូវកាលមុន Aston Villa បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 7 ក្នុងក្របខណ្ឌ Premier League ខណៈដែលពេលនោះលោក Unai Emery ទើបមកដឹកនាំបានពាក់កណ្ដាលរដូវកាលប៉ុណ្ណោះ។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ គឺជាមនុស្សម្នាក់ដ៏សំខាន់ដែលជួយឲ្យទម្រង់របស់ Aston Villa កាន់តែប្រសើរឡើង និងទទួលបានកៅអីលេងពាន Europa Conference League ផងដែរ។ ដូចគ្នានេះដែរ រដូវកាលកាលនេះពួកគេ នៅតែបន្តទម្រង់លេងដ៏លេចធ្លោរដដែល ហើយមិនតែប៉ុណ្ណោះពួកគេទើបតែបានយកឈ្នះលើក្រុមខ្លាំង Man City ទៀតផង។
បន្ទាប់ពីការប្រកួតដែលក្រុមរបស់ខ្លួនបានយកឈ្នះ Man City 1-0 នោះ ក្រុមរបស់លោក Unai Emery ត្រូវបានគេអះអាងថា នឹងក្លាយជាបេក្ខភាពដែលអាចលើកពានលីគនៅរដូវកាលនេះ។ ទោះជាយ៉ាងណាក៏ដោយ Unai Emery បានបដិសេធការអះអាងបែបនេះ ដោយលើកឡើងថា៖ “យើងមិនមែនជាគូប្រជែងពាននោះទេ មាន 7 ក្រុមផ្សេងទៀតដែលមានភាគរយខ្ពស់ក្នុងការប្រជែងច្រើនជាងយើង”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម