បាល់ទាត់អន្តរជាតិ
អ្នកគាំទ្រនឹងទទួលបានប្រាក់សំណង 50% វិញ សម្រាប់ការប្រកួតរបស់ Inter Miami នៅហុងកុង ដោយសារ Messi មិនបានចូលលេង
អ្នករៀបចំការប្រកួតមិត្តភាពរវាងក្លឹប Inter Miami ជាមួយ Hong Kong All Stars នឹងបង្វិលសងប្រាក់ដល់អ្នកទិញសំបុត្រទស្សនាការប្រកួត 50% វិញ ដោយសារតែការអវត្តមានរបស់ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi។ យ៉ាងណាមិញនៅក្នុងការប្រកួតនោះ Inter Miami បានយកឈ្នះ Hong Kong All Stars ក្នុងលទ្ធផល 4 ទល់នឹង 1 តែ Messi មិនបានបង្ហាញខ្លួននៅក្នុងប្រកួតនោះឡើយ ដោយគាត់នៅជាកីឡាករបម្រុងរហូតដល់ចប់ការប្រកួត។
យោងតាមសេចក្ដីប្រកាសរបស់គណៈកម្មការនៃការប្រកួតបានលើកឡើងថា៖ “យើងត្រូវបានជូនដំណឹងដោយ Inter Miami ថា Messi និង Suarez មិនអាចលេងបានដោយសាររបួស។ យ៉ាងណាយើងនឹងមិនគេចពីការទទួលខុសត្រូវឡើយ ក្នុងនាមជាអ្នករៀបចំកម្មវិធី ហើយនោះជាមូលហេតុដែល យើងនឹងផ្តល់ជូនអ្នកទាំងអស់ដែលបានទិញសំបុត្រប្រកួតនូវការបង្វឹលទឹកប្រាក់ 50% វិញ”។
គួរដឹងផងដែរថា មានអ្នកទស្សនាចំនួន 38,000 នាក់ បានទិញសំបុត្រនៃការទស្សនាការប្រកួត ហើយតម្លៃនៃសំបុត្រមានតម្លៃចាប់ពី 115 អឺរ៉ូឡើងទៅ។ ក្រោយចប់ការប្រកួត រដ្ឋាភិបាលហុងកុងទាមទារឲ្យ Inter Miami ពន្យល់ពីមូលហេតុដែល Messi មិនចូលលេង ហើយក្លឹបអាមេរិក Inter Miami បានប្រាប់ថា ខ្សែប្រយុទ្ធរបស់ខ្លួនរបួស ហើយក៏បានសុំទោសអ្នកគាំទ្រពីរឿងនេះផងដែរ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ4 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar