បាល់ទាត់អន្តរជាតិ
Liverpool កំពុងចរចាជាមួយ Xabi Alonso សម្រាប់តំណែងជាគ្រូបង្វឹកថ្មីរបស់ពួកគេ នៅរដូវកាលក្រោយ
ក្លឹបហង្សក្រហម Liverpool របស់អង់គ្លេស បានទាក់ទងទៅកាន់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Xabi Alonso របស់ក្លឹប Bayer Leverkusen ជាមួយនឹងការផ្តល់ជូនតំណែងជាគ្រូបង្វឹកថ្មីរបស់ពួកគេ នៅរដូវក្តៅឆ្នាំ 2024 (នេះបើយោងតាមរបាយការណ៍ពី Footmercato)។
ផ្អែកតាមប្រព័ន្ធផ្សព្វផ្សាយច្បាស់ការណ៍មួយបានឲ្យដឹងថា ភាគីទាំង 2 រវាងក្លឹបហង្សក្រហម និងលោក Xabi Alonso បានធ្វើការចរចាជាមួយគ្នាលើកដំបូងរួចហើយ។ ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើបុរសវ័យ 42 ឆ្នាំរូបនេះបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្លាស់ទៅដឹកនាំអតីតក្លឹបចាស់របស់គាត់ (Liverpool) រឺអត់នោះឡើយ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី 26 ខែមករា កន្លងទៅលោក Jurgen Klopp បានបញ្ជាក់ថា គាត់នឹងលាលែងពីតំណែងជាគ្រូបង្វឹករបស់ Liverpool នាចុងបញ្ចប់នៃរដូវកាលនេះហើយ។ មានសេចក្តីរាយការណ៍មួយចំនួនបានអះអាងថា គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះ បានបដិសេធសំណើរពី Barcelona ដែលចង់ឲ្យគាត់ទៅដឹកនាំនៅ Camp Nou តែគាត់មានបំណងចង់សម្រាកពីការងារគ្រូបង្វឹកមួយរយៈសិន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ3 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como