បាល់ទាត់អន្តរជាតិ
Inter Miami ត្រៀមចុះហត្ថលេខាលើកូនប្រុសអតីតកីឡាករម្នាក់របស់ក្លឹប Real Madrid
ក្លឹប Inter Miami ត្រូវបានគេដឹងថា កំពុងឈានដល់ចំណុចសម្រេចបាននៃការចុះហត្ថលេខាលើខ្សែបម្រើការពារ Federico Redondo ហើយ។ យ៉ាងណាមិញ កីឡាករវ័យ 21 ឆ្នាំរូបនេះ គឺជាសមាជិកនៃក្រុមជម្រើសជាតិយុវជនអាហ្សង់ទីន និងកំពុងប្រកបអាជីពជាមួយក្លឹប Argentinos Juniors។
យោងតាមរបាយការណ៍ពីលោក Fabrizio Romano បានអះអាងថា ក្លឹប Inter Miami ដែលស្ថិតនៅលីគកំពូលនៃសហរដ្ឋអាមេរិក (MLS) នឹងចំណាយប្រាក់ 8 លានអឺរ៉ូ សម្រាប់ការចុះហត្ថលេខាលើខ្សែបម្រើកណ្តាលវ័យ 21 ឆ្នាំរូបនេះ។ លើសពីនេះទៀតក្លឹប Argentinos Juniors របស់ Federico Redondo នឹងទទួលបានប្រាក់ 15% បន្ថែមទៀត ប្រសិនបើ Inter Miami លក់គាត់ចេញទៅឲ្យក្លឹបផ្សេងនាពេលអនាគត។
គេបានដឹងថា Inter Miami ទទួលបានជោគជ័យក្នុងការផ្ទេរ Redondo ខណៈដែល Bayern Munich, Wolfsburg និងក្លឹប River Plate ក៏ចាប់អារម្មណ៍កីឡាករវ័យក្មេងរូបនេះដែរ។ ដោយឡែក Federico Redondo គឺជាកូនប្រុសបង្កើតរបស់អតីតខ្សែបម្រើក្លឹប Real Madrid គឺលោក Fernando Redondo ដែលបានលេងឲ្យ Real Madrid រយៈពេល 6 ឆ្នាំ និងបានចំណាយពេល 4 ឆ្នាំជាមួយ AC Milan។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ5 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត