Connect with us

បាល់ទាត់អន្តរជាតិ

Samuel Umtiti អាច​នឹង​ត្រូវ​បង្ខំ​ចិត្ត​ចូល​និវត្តន៍​ពី​បាល់ទាត់ មុន​ការ​គ្រោង​ទុក

Published

on

អតីត​កីឡាករ​បាល់ទាត់​ឆ្នើម​របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona និង​បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្លឹប Lille គឺ​ខ្សែការពារ Samuel Umtiti អាច​នឹង​ត្រូវ​បង្ខំ​ចិត្ត​បញ្ចប់​អាជីព​បាល់ទាត់​របស់​គាត់​មុន​ការ​គ្រោង​ទុក ដោយ​សារ​បញ្ហា​របួស (នេះ​បើ​យោងតាម​សេចក្ដី​រាយការណ៍​របស់ AS)។

ខ្សែការពារ​សញ្ជាតិ​បារាំង​រូប​នេះ ទើប​នឹង​បាន​​រង​របួស​ជា​ថ្មី​ម្ដង​ទៀត ហើយ​របួស​នោះ​នឹង​ធ្វើ​ឲ្យ​គាត់​ត្រូវ​អវត្តមាន​រហូត​ដល់​ចប់​រដូវកាល។ គ្រូ​បង្វឹក​របស់​ក្លឹប Lille គឺ​លោក Paulo Fonseca បាន​បញ្ជាក់​ថា Umtiti ត្រូវ​បាន​ទាមទារ​ឲ្យ​មាន​ការ​វះកាត់​ជង្គង់​ខាង​ឆ្វេង​របស់​គាត់។ ដោយ​សារ​របួស​តាមញុំាំញី​ខ្លាំង ខ្សែការពារ​កណ្ដាល​រូប​នេះ កំពុង​គិត​គូ​អំពី​ការ​ចូល​និវត្តន៍។

គួររំលឹក​ផង​ដែរ​ថា កីឡាករ​វ័យ 30 ឆ្នាំ​រូប​នេះ ជា​អតីត​កីឡាករ​ដែល​លេង​ឲ្យ​ក្លឹប Barcelona រយៈពេល 6 រដូវកាល ហើយ​មូល​ហេតុ​នៃ​ការ​ចាកចេញ​របស់​គាត់​ពី​ក្លឹប​យក្ស​របស់​អេស្ប៉ាញ ក៏​កើត​ឡើង​ដោយ​សារ​បញ្ហា​របួស​ផង​ដែរ។ ផ្សេង​ពី​នេះ Samuel Umtiti ធ្លាប់​ជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ដល់​ការ​ឈ្នះពាន World Cup របស់​ក្រុម​ជម្រើស​ជាតិ​បារាំង កាល​ពី​ឆ្នាំ 2018។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២