បាល់ទាត់អន្តរជាតិ
មានអ្វីពាក់ព័ន្ធនឹង Mbappe ដែរ រឺយ៉ាងណា? Inter Milan បង្ហាញឈុតអាវថ្មី មានរូបនិនចាអណ្ដើក
ក្លឹបយក្សរបស់អ៊ីតាលី Inter Milan បានប្រកាសឈុតអាវថ្មីមួយ ដែលមានរូបនិនចាអណ្ដើក (Ninja Turtles) ដែលជាតួអង្គ Transformer។ យ៉ាងណាមិញ ឈុតអាវទាំងនោះមានរូបនិនចាអណ្ដើកប្លែកៗពីគ្នា ដោយមានម៉ូតអាវខ្លះមានរូបនិនចាអណ្ដើកយ៉ាងច្រើន។
ដោយឡែកនៅក្នុងមជ្ឈដ្ឋានបាល់ទាត់ គេតែងប្រៀបប្រដូចនិនចាអណ្ដើកទៅជានិមិត្តរូបរបស់ Kylian Mbappe ប៉ុន្តែការច្នៃម៉ូតអាវនេះមិនមានអ្វីពាក់ព័ន្ធនឹងខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះឡើយ។ រូបនិនចាអណ្ដើកដែលដាក់បង្ហាញនៅលើអាវរបស់ក្លឹប Inter Milan នោះ ដោយសារម្ចាស់ឧបត្ថម្ភរបស់ពួកគេគឺ Paramount+ ដែលជាម្ចាស់កម្មសិទ្ធិផ្សាយរឿងនិនចាអណ្ដើក។
Inter Milan នឹងលេងក្នុងឈុតសម្លៀកបំពាក់ថ្មីនេះ នៅថ្ងៃច័ន្ទ ទី 4 ខែមីនា ទល់នឹងក្លឹប Genoa ដែលជាការប្រកួតក្របខណ្ឌ Serie A។ គួររំលឹកផងដែរថា បច្ចុប្បន្ន Inter Milan កំពុងមានភាគរយខ្ពស់បំផុតក្នុងការឈ្នះពានលីគកំពូលរបស់អ៊ីតាលីនារដូវកាលនេះ ខណៈដែលពួកគេបានកាន់កាប់តំណែងកំពូលតារាងដោយមានពិន្ទុដាច់ពីក្រុមលេខ 2 (Juventus) រហូតដល់ 12 ពិន្ទុ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar