Connect with us

បាល់ទាត់អន្តរជាតិ

អាជ្ញា​កណ្តាល​កាត់​សេចក្ដី​នៅ​ក្នុង​ការ​ប្រកួត​រវាង Real Madrid និង Valencia ត្រូវ​បាន La Liga ព្យួរ​ការងារ​បណ្ដោះ​អាសន្ន

Published

on

លោក Jesus Gil Manzano ដែល​ជា​អាជ្ញា​កណ្តាល​នៃ​ការ​ប្រកួត​ដ៏​ចម្រូង​ចម្រាស​រវាង Real Madrid និង Valencia កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ត្រូវ​បាន​ព្យួរ​ពី​តួនាទី​របស់​ខ្លួន ដោយ​គ្មាន​កំណត់​ពេល​វេលា​ត្រឡប់​មកវិញ។ យោងតាម​សេចក្ដី​រាយការណ៍​ដោយ Archivo VAR បាន​ឲ្យ​ដឹង​ថា គណៈ​កម្មាធិការ​បច្ចេកទេស​នៃ​អាជ្ញា​កណ្តាល La Liga បាន​សម្រេច​ចិត្ត​រួច​ហើយ​ទៅ​លើ​ការ​ដាក់​ទោសទណ្ឌ​លើ Manzano។

ទន្ទឹម​នឹង​នេះ​ដែរ អាជ្ញាកណ្តាល​រូប​នេះ ក៏​​បានយល់​ស្រប​នឹង​​កំហុស​របស់​គាត់​ផង​ដែរ ហើយ​ក៏​បាន​ត្រៀម​ខ្លួន​ដើម្បី​ប្រឈម​នឹង​ទទួល​យក​ការ​សម្រេច​គ្រប់​យ៉ាង​ពី​គណៈ​កម្មាធិការ​បច្ចេកទេស​នៃ​អាជ្ញា​កណ្តាល​របស់ La Liga។

គួរ​រំលឹក​ផង​ដែរ​ថា ការ​ប្រកួត​ដែល​បញ្ចប់​ទៅ​ក្នុង​លទ្ធផល 2-2 រវាង Real Madrid និង Valencia មាន​ការ​ចម្រូង​ចម្រាស់​ជា​ច្រើន​ ខណៈ​ដែល​នៅ​ចុង​ម៉ោង​នៃ​ការ​ប្រកួត ពេល Brahim Diaz បញ្ចូន​បាល់​ចូល​ទៅ​តំបន់​គ្រោះ​ថ្នាក់​របស់ Valencia អាជ្ញា​កណ្ដាល​លោក Manzano បាន​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត។ ភ្លាមៗ​នោះ Jude Bellingham បាន​តែត​បាល់​បញ្ចូលទី ដែល​អាច​ឲ្យ Real Madrid ទទួល​បាន​ជ័យ​ជំនះ​ពី​ក្រុម​ម្ចាស់​ផ្ទះ។

គ្រាប់​បាល់​ចុង​ក្រោយ​នោះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ ហើយ​ពេល​នោះ Jude Bellingham បាន​ព្យាយាម​តវ៉ា​រហូត​តឹង​សរសៃ​ក​ដាក់​អាជ្ញា​កណ្ដាល និង​ជា​ចុង​ក្រោយ​ខ្សែ​បម្រើ​រូប​នេះ​ក៏​បាន​ទទួល​កាត​កាតក្រហម។ គួរ​ដឹង​ផង​ដែរ​ថា Manzano គឺ​ជា​អាជ្ញាកណ្តាល​ដែល​មាន​អាជ្ញា​ប័ណ្ណ FIFA ដោយ​ធ្លាប់​កាត់​សេចក្ដី​នៅ​​ក្នុង​​ការ​ប្រកួតជម្រុះ World Cup និង European Championship ក៏ដូច​ជា​ការ​ប្រកួត​ក្នុង UEFA Champions League និង Europa League ផង​ដែរ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២