Connect with us

បាល់ទាត់អន្តរជាតិ

Man City មាន​ឱកាស​ខ្ពស់ ក្នុង​ការ​ចុះ​ហត្ថលេខា​លើ Joshua Kimmich

Published

on

ក្លឹប​មេឃ​ខៀវ Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ក្លាយ​ជា​បេក្ខភាព​ដែល​មាន​ឱកាស​នាំ​មុខ​ក្លឹប​ហង្សក្រហម Liverpool និង Barcelona ក្នុង​ការ​ប្រជែង​លើ​ការ​ចុះ​ហត្ថលេខា​ខ្សែបម្រើ Joshua Kimmich របស់​ក្លឹប Bayern Munich នៅ​អំឡុង​ពេល​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវក្តៅ​ខាង​មុខ។

កីឡាករ​វ័យ 29 ឆ្នាំ​រូប​នេះ បាន​ក្លាយ​ជា​កីឡាករ​សំខាន់​របស់ Bayern Munich ជា​ច្រើន​រដូវកាល​មក​ហើយ។ ក្នុង​រដូវកាល​ឆ្នាំ 2023-2024 នេះ Joshua Kimmich នៅ​តែ​ជា​ខ្សែបម្រើ​កណ្ដាលដ៏​សំខាន់​របស់​ក្រុម ដោយ​គាត់​បាន​បង្ហាញ​ខ្លួន​ចំនួន 29 ប្រកួត ហើយ​រួម​ចំណែក​ស៊ុត​បញ្ចូលទី​បាន 1 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 6 ដង។

ទោះជា​យ៉ាង​ណា​ក៏ដោយ កីឡាករ​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ នៅ​មាន​កុងត្រា​ជាមួយ Bayern Munich រហូត​ដល់​រដូវក្តៅ​ឆ្នាំ 2025 ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​មាន​ការ​រំពឹង​ទុក​ថា គាត់​អាច​នឹង​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន ដើម្បី​ស្វែងរក​ការ​ប្រកួត​ប្រជែង​ថ្មី​នៅ​ក្លឹប​ផ្សេង។

ក្លឹប​ហង្សក្រហម Liverpool និង Barcelona គឺ​ជា​ក្លឹប​ចំនួន 2 ដែល​ត្រូវ​បាន​ផ្សារភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយ​នឹង​កីឡាករ​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ ប៉ុន្តែ​យោងតាម​អ្នកកាសែត​លោក Ben Jacobs បានអះអាងថា ពេល​នេះ Man City កំពុង​ស្ថិត​ឱកាស​ខ្ពស់​បំផុត ដែល​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​ចុះ​ហត្ថលេខា​លើ Kimmich នៅ​រដូវក្ដៅ​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២