បាល់ទាត់អន្តរជាតិ
Ozil ថា ប្រសិនបើ FIFA បង្កើតកាតខៀវមែននោះ Atletico Madrid នឹងលេងដោយមានកីឡាករតែ 6 នាក់ប៉ុណ្ណោះនៅលើទីលាន
អតីតកីឡាករឆ្នើមរបស់ក្លឹបអធិរាជស Real Madrid គឺកីឡាករ Mesut Ozil បាននិយាយចំអកឲ្យក្លឹបជាគូប្រជែងរបស់ខ្លួន Atletico Madrid ក្រោយមានរបាយការណ៍ដែលបង្ហាញពីការអនុវត្តប្រើប្រាស់កាតពណ៌ខៀវ ក្នុងវិស័យបាល់ទាត់។
ដោយឡែក កាតពណ៌ខៀវដែលជាគម្រោងថ្មី ត្រៀមនឹងប្រើប្រាស់នោះ គឺដើម្បីអនុវត្តន៍ចំពោះកីឡាករបាល់ទាត់ ដែលអាជ្ញាកណ្ដាលមើលឃើញថា លេងខុសរបៀប រឺប្រព្រឹត្តកំហុសឆ្គង។ នៅពេលដែលកីឡាកររូបណាបានទទួលកាតពណ៌ខៀវ កីឡាករនោះនឹងត្រូវដើរចេញពីទីលានប្រកួតបណ្ដោះអាសន្ន ហើយត្រូវបានបញ្ជូនឲ្យអង្គុយនៅកៅអីបម្រុងរយៈពេល 10 នាទី ទើបមានសិទ្ធិចូលលេងវិញបាន។
យ៉ាងណាមិញ សម្រាប់លោក Diego Simeone ដែលជាគ្រូបង្វឹកម្នាក់មានភាពល្បីល្បាញក្នុងការលេងស្ទីលការពារ និងឲ្យគូប្រកកួតរបស់ខ្លួនពិបាកប្រឈមមុខជាមួយនោះ បានធ្វើឲ្យ Mesut Ozil យល់ឃើញថា ពួកគេនឹងទទួលបានកាតខៀវច្រើនបំផុតរហូតស្ទើរអស់កីឡាករសម្រាប់លេងនៅលើទីលាន។ Mesut Ozil បានបង្ហោះសារមួយនៅលើ X (Twitter) ថា៖ “ប្រសិនបើកាតខៀវត្រូវបានអនុវត្តន៍មែន Atletico Madrid នឹងលេងដោយមានកីឡាករតែ 6 នាក់ទេ”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ5 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត