បាល់ទាត់អន្តរជាតិ
Frankfurt នឹងបញ្ចូន Van de Beek ឲ្យត្រឡប់មកក្លឹបបិសាចក្រហមវិញ
ក្លឹប Eintracht Frankfurt ត្រូវបានគេរាយការណ៍ថា មិនមានចេតនាក្នុងការចុះហត្ថលេខាទិញផ្ដាច់កុងត្រាលើកីឡាករខ្ចីជើង Donny van de Beek របស់ក្លឹបបិសាចក្រហម Manchester United នោះទេ នៅចុងបញ្ចប់នៃរដូវកាលខាងមុខ ដោយសារទម្រង់លេងរបស់គេខុសពីការរំពឹងទុក។
កីឡាករសញ្ជាតិហូឡង់រូបនេះ ត្រូវបង្ខំចិត្តចាកចេញពីបិសាចក្រហមបណ្ដោះអាសន្ន បន្ទាប់ពីមិនអាចប្រជែងតំណែងលេងក្រោមការដឹកនាំរបស់លោក Erik ten Hag។ ទន្ទឹមនឹងនេះដែរ Van de Beek ដែលបានចូលរួមជាមួយ Eintracht Frankfurt ក្នុងលក្ខខណ្ឌខ្ចីជើងនោះ ក៏មិនសូវមានទម្រង់លេងលេចធ្លោរដែរ។
ក្នុងរយៈពេលកន្លងមកនេះគាត់បានបង្ហាញខ្លួននៅ Bundesliga ចំនួនត្រឹមតែ 5 ដងប៉ុណ្ណោះ និងក្លាយជាជម្រើសដំបូងបាន 4 លើក ប៉ុន្តែគាត់មិនមានស្ថិតិរួមចំណែកស៊ុតបញ្ចូលទី រឺ Assist អ្វីឡើយ។ ដោយឡែក Frankfurt មានជម្រើសទិញផ្ដាច់កុងត្រារបស់ខ្សែបម្រើរូបនេះត្រឹមតែ 12.5 លានផោនប៉ុណ្ណោះពីបិសាចក្រហម ប៉ុន្តែដោយសារទម្រង់លេងធ្លាក់ចុះរបស់គាត់ យោងតាមកាសែត The Mirror បានអះអាងថា បច្ចុប្បន្នក្លឹប Frankfurt មិនមានគម្រោងទិញយកគាត់ឡើយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត