បាល់ទាត់អន្តរជាតិ
Arsenal ត្រៀមកញ្ចប់ថវិកា 30 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Marcos Leonardo
ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា បានខិតជិតនឹងឈានដល់ការចរចាជាមួយ Benfica ហើយ ក្នុងការដេញថ្លៃជាទឹកប្រាក់ 30 លានអឺរ៉ូ (25.5 លានផោន) ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Marcos Leonardo។
យ៉ាងណាមិញ បច្ចុប្បន្ន Arsenal ជាក្រុមដេលលេចធ្លោរមួយក្នុងចំណោមក្រុមជាច្រើនទៀតនៅ Premier League ប៉ុន្តែទម្រង់លេងនៅតំបន់ប្រយុទ្ធរបស់ពួកគេនៅតែមានកង្វះខាតខ្លាំង បើប្រៀបធៀបទៅនឹងក្រុមកំពូលតារាង 2 ផ្សេងទៀតគឺ Liverpool និង Man City។
កាលពីដើមរដូវកាលកន្លងទៅ គេបានដឹងថា ក្រុមរបស់លោក Mikel Arteta បានចំណាយអស់ប្រហែលជា 200 លានផោន លើការទិញលក់កីឡាករ។ ទោះជាយ៉ាងណាក៏ដោយ Arsenal ត្រូវបានគេដឹងថា នឹងព្យាយាមចុះហត្ថលេខាលើកីឡាករចំណូលថ្មីយ៉ាងហោចណាស់ម្នាក់នៅចុងបញ្ចប់នៃរដូវកាលនេះ។
ជាមួយនឹង Ivan Toney របស់ Brentford និង Victor Osimhen របស់ Napoli ដែលជាគោលដៅសំខាន់ 2 របស់ Arsenal ប្រហែលជាពួកគេមិនអាចសម្រេចបាននោះទេ ដោយសារតែកីឡាករទាំងនេះមានតម្លៃជាង 100 លានផោន។ ជាលទ្ធផលយោងតាមរបាយការណ៍ពី TEAMtalk បានអះអាងថា ក្លឹបកាំភ្លើងធំនឹងធ្វើការចុះហត្ថលេខាលើ Marcos Leonardo ដែលបច្ចុប្បន្នជាខ្សែប្រយុទ្ធដែលកំពុងឡើងជើងរបស់ក្លឹប Benfica។
ប្រភព: Sportsmole