Connect with us

បាល់ទាត់អន្តរជាតិ

ការ​ប្រកួត​រវាង Atalanta និង Fiorentina ត្រូវ​ផ្អាក​បណ្ដោះ​អាសន្ន បន្ទាប់​ពី​នាយក​ប្រតិបត្តិ​ក្លឹប​ត្រូវ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ

Published

on

ការ​ប្រកួត​ក្របខ័ណ្ឌ Serie A ជុំ​ទី 29 រវាង Atalanta និង Fiorentina ត្រូវ​បាន​ពន្យារ​ពេល​បណ្ដោះ​អាសន្ន​ដោយ​សារ​តែ​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​នាយក​ប្រតិបត្តិ​ក្លឹប Fiorentina គឺ​លោក Joe Barone។ ជា​ច្រើន​ម៉ោង​មុន​ពេល​នៃ​ការ​ប្រកួត គេ​បាន​ដឹង​ថា Joe Barone ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ជាមួយ​នឹង​ជម្ងឺ​ធ្ងន់ធ្ងរ និង​កើត​ឡើង​ភ្លាមៗ​នា​ពេល​នោះ។

មុន​នេះ​បន្តិច​មាន​សេចក្ដី​ប្រកាស​ជា​ផ្លូវការណ៍​ថា ការ​ប្រកួត Serie A រវាង Atalanta និង Fiorentina ត្រូវ​បាន​ពន្យារ​ពេល​ដោយ​សារ​តែ​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់ Joe Barone។ យ៉ាង​ណា​មិញ​ខាង Serie A នឹង​​ប្រកាស​​កាល​បរិច្ឆេទ និង​ពេលវេលា​ថ្មី​នៃ​ការ​ប្រកួត​រវាង​ក្រុម​ទាំង 2 នៅ​ពេល​ក្រោយ។

គួរ​ដឹង​ផង​ដែរ​ថា លោក Barone ដែល​មាន​វ័យ 58 ឆ្នាំ​បាន​បម្រើ​ការ​ជា​នាយក​ក្លឹប Fiorentina តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ 2019 ហើយ​ជា​មនុស្ស​ជិត​ស្និទ្ធ​បំផុត​ជាមួយ​ប្រធាន​ក្លឹប​លោក Rocco Commisso។ បច្ចុប្បន្ន Fiorentina កាន់​កាប់​តំណែង​លេខ​រៀង​ទី 8 ក្នុង​តារាង Serie A។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២