បាល់ទាត់អន្តរជាតិ
AC Milan ឈានដល់កិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាលើអតីតខ្សែការពារមួយរូបរបស់ក្លឹប Barcelona
អ្នកជំនាញពាក់ព័ន្ធនឹងការផ្ទេរកីឡាករគឺលោក Fabrizio Romano មុននេះបន្តិចបានរាយការណ៍ឲ្យដឹងថា ក្លឹបយក្សរបស់អ៊ីតាលី AC Milan បានឈានដល់កិច្ចព្រមព្រៀងជាមួយ Juan Miranda ហើយ ដើម្បីនាំយកកីឡាកររូបនេះទៅកាន់ទឹកដី San Siro នៅដើមឆ្នាំ 2024។
របាយការណ៍ដដែលនេះដែរបានបន្ថែមថា លក្ខខណ្ឌផ្ទាល់ខ្លួនរវាងក្លឹប AC Milan ជាមួយខ្សែការពារឆ្វេងសញ្ជាតិអេស្ប៉ាញរូបនេះ គឺការចុះហត្ថលេខាលើកុងត្រាដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2028។ ដូចគ្នានេះដែរ AC Milan នឹងផ្តល់ជូនទឹកប្រាក់ប្រហែលជា 2 លានអឺរ៉ូដល់ Real Betis ដែលជាក្លឹបបច្ចុប្បន្នរបស់គាត់ ដើម្បីឲ្យកិច្ចព្រមព្រៀងឈានដល់ចំណុចបញ្ចប់នៅក្នុងខែមករាខាងមុខ ខណៈដែលកុងត្រារបស់ Miranda នឹងផុតកំណត់នៅពាក់កណ្ដាលឆ្នាំក្រោយ។
គួររំលឹកផងដែរថា កីឡាករវ័យ 23 ឆ្នាំរូបនេះ គឺជាអតីតកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹបអ្នកមានបុណ្យ Barcelona និងត្រូវបានក្លឹបប្រូម៉ូតឡើងមកលេងជាមួយឈុតធំបានត្រឹមតែ 1 រដូវកាលប៉ុណ្ណោះ (2018–2019) ហើយនៅឆ្នាំបន្ទាប់ Juan Miranda ក៏ត្រូវបានដាក់ឲ្យខ្ចីជើងនៅ Schalke 04 និងក្រោយមកទៀតក៏ខ្ចីជើងនៅ Real Betis បាន 1 ឆ្នាំ ក៏ត្រូវបានក្លឹបអេស្ប៉ាញមួយនេះទិញផ្ដាច់កុងត្រាគាត់ពី Barcelona តែម្ដង។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar