Connect with us

បាល់ទាត់អន្តរជាតិ

Alexander Isak មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ចង់​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​ឡើយ!!!

Published

on

ខ្សែប្រយុទ្ធ​របស់​ក្លឹប Newcastle United គឺ​កីឡាករ Alexander Isak បាន​លើក​ឡើង​ថា គាត់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពេក​ចំពោះ​ការ​ចង់​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​ទេ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ កីឡាករ​ឆ្នើម​រូប​នេះ​កំពុង​ត្រូវ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ក្លឹប​កាំភ្លើងធំ Arsenal។

យ៉ាង​ណា​មិញ Alexander Isak គឺ​ជា​កីឡាករ​ដែល​ត្រូវ​បាន​ក្លឹប Newcastle ចុះ​ហត្ថលេខា​ផ្ទេរ​ពី Real Sociedad ក្នុង​តម្លៃ​ខ្ពស់​ដែល​ស្ថិត​ក្នុង​កំណត់ត្រា​របស់​ក្លឹប​ចំនួន​រហូត​ដល់ 63 លានផោន កាល​ពី​រដូវ​ក្តៅ​ឆ្នាំ 2022 ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មកគាត់​បាន​បន្ត​នូវ​ទម្រង់​លេង​ដ៏​លេច​ធ្លោរ​រហូត​មក។

ទោះ​បី​ជា​កីឡាករ​វ័យ 24 ឆ្នាំ​រូប​នេះ មាន​បញ្ហា​របួស​ជា​ញឹកញាប់​ពេល​ស្នាក់​នៅ Newcastle ក៏​ដោយ ក៏​គាត់​នៅ​តែ​អាច​រក​គ្រាប់​បាល់​បាន 26 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប 57 ប្រកួត។ ទន្ទឹម​នឹង​នេះ​ដែរ នៅ​រដូវកាល​នេះ​គេ​ក៏​ស៊ុត​បញ្ចូល​ទី​បាន 16 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន 30 ប្រកួត​ផង​ដែរ។

ថ្លែង​ទៅ​កាន់​សារព័ត៌មាន Expressen នៃ​ប្រទេស​ស៊ុយអែត ក្នុង​អំឡុង​ពេល​ទៅ​បំពេញ​ភារកិច្ច​ជា​មួយ​ក្រុម​ជម្រើស​ជាតិ Isak បាន​និយាយ​ថា៖ “ពាក្យ​ចចាម​អារ៉ាម​មិន​ប៉ះ​ពាល់​ដល់​ខ្ញុំ​ខ្លាំង​នោះ​ទេ។ វា​តែងតែ​ត្រូវ​បាន​គេ​និយាយ​ជា​ច្រើន​លើក​ច្រើន​សារ ជា​ពិសេស​នៅ​ក្នុង​អំឡុង​ពេល​នៃ​ទី​ផ្សារ​ដោះដូរ​កីឡាករ។ ខ្ញុំ​មើល​ឃើញ​ថា វា​គ្រាន់​តែ​ជា​រឿង​ធម្មតាៗ​បែបនេះ។… ប៉ុន្តែ​ខ្ញុំ​ពិត​ជា​មិន​បាន​គិត​អំពី​វា​ទេ”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២