Connect with us

បាល់ទាត់អន្តរជាតិ

Real Sociedad បញ្ជាក់​ថា ពួក​គេ​មិន​ចាប់​អារម្មណ៍​ក្នុង​ការ​លក់​ខ្សែប្រយុទ្ធ Alexander Isak នៅ​រដូវក្តៅ​នេះ​ឡើយ!!!

Published

on

កាល​ពី​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ក្លឹប Real Sociedad បាន​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​ថា ពួក​គេ​មិន​ចាប់​អារម្មណ៍​ក្នុង​ការ​លក់​ខ្សែប្រយុទ្ធ​​របស់​ខ្លួន Alexander Isak នៅ​រដូវក្តៅ​នេះ​នោះ​ទេ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​រូប​នេះ កំពុង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី Newcastle United។

របាយការណ៍​ពី​គេហទំព័រ 90min.com បាន​បញ្ជាក់​ថា Newcastle កំពុង​ត្រៀម​នាំ​យក​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​ពីររូប​សម្រាប់​រដូវក្ដៅ​នេះ ហើយ​មួយ​ក្នុង​ចំណោម​ពីរ​រូប​នោះ ក៏​មាន​ខ្សែប្រយុទ្ធ​កណ្តាល Alexander Isak ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រធាន​ក្លឹប Real Sociedad លោក Jokin Aperribay បាន​លើក​ឡើង​ថា ក្លឹប​មិន​ចង់​បាត់​បង់ Isak ដែល​ទើប​តែ​បាន​ចុះ​កុងត្រា​ថ្មី​រយៈពេល 5 ឆ្នាំ​កាល​ពី​រដូវក្តៅ​ឆ្នាំ​មុន​នោះ​ទេ ហើយ​កុងត្រា​ផ្ទេរ​របស់​គាត់​មាន​តម្លៃ​លើស​ពី 70 លានផោន​ឯណោះ។

កីឡាករ​វ័យ 22 ឆ្នាំ Alexander Isak គឺ​ជា​ខ្សែ​ប្រយុទ្ធ​កណ្ដាល​សញ្ជាតិ​ស៊ុយអែត ដែល​ធ្លាប់​ត្រូវ​បាន​គេ​គិត​ថា​ជា​អ្នក​ស្នង​តំណែង​របស់ Zlatan Ibrahimovic។ កីឡាករ​រូប​នេះ គឺ​ជា​ចំណែក​មួយ​ដ៏​សំខាន់​នៅ​តំបន់​ប្រយុទ្ធ​របស់​ក្លឹប Real Sociedad បូករួម​ជា​មួយ​នឹង​ល្បឿន កាយ​សម្បទារ​ល្អ Alexander Isak ក៏​មាន​កម្ពស់​ខ្ពស់ ដែល​អំណោយ​ផល​ដល់​ការ​តែត​បាល់​បញ្ចូល​ទី​ទៀត​ផង។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២